Friday, June 8, 2012

ញ៉ាំត្រីដើម្បីខួរក្បាលមានសុខភាពល្អ

ការ​ស្រាវ​ជ្រាវ​ថ្មីមួយ​បាន​បង្ហាញ​ថា ជាតិ​ខ្លាញ់​ក្នុង​ត្រី នឹង​អាច​ជួយ​ឲ្យ​អ្នក​អាច​កាត់់​បន្ថយ​​នូវ​ការ​កើត​ជំងឺ​បេះ​ដូង ជំងឺ​ធុញ​ថប់​អារម្មណ៍ ជំងឺ​ហឺត និង​​​ជា​ពិសេស​គឺ​ល្អ​ចំពោះ​សុខ​ភាព​ខួរ​ក្បាល​។ ការ​ញ៉ាំ​ត្រី​ជា​ប្រចាំ​ រួម​ទាំង​​អាហារ​ដ៏​ទៃ​ទៀត ដែល​មាន​ជាតិ​អូមេហ្កា-៣ នឹង​អាច​ការពារការ​ធ្លាក់​ចុះ​អន់​ខ្សោយ​មុន​អាយុ​នៃ​ខួរ​ក្បាល រួម​ទាំង​បញ្ហា​នៃ​ការ​ចង​ចាំ​នៅ​ពេល​ឈាន​ដល់​វ័យ​ចំណាស់​។
មនុស្ស​ដែល​មាន​កម្រិត​ជាតិ​អូមេហ្កា-៣​ មាន​ខួរ​ក្បាល​អន់​ខ្សោយ ពោល​គឺ​ខួរ​ក្បាល​ចាស់​មុន​អាយុ​ ដូច្នេះ​ប្រសិន​បើ​កើន​ជាតិអូមេហ្កា-៣ នោះ​ខួរ​ក្បាល​របស់​យើង​ក៏​ក្មេង​ជាង​អាយុ​នោះ​ដែរ​។ ដើម្បី​ចេញ​ជា​លទ្ធផល​នេះ ក្រុម​អ្នក​ស្រាវ​ជ្រាវ បាន​ធ្វើ​ការ​សិក្សា​ទៅ​លើ​មនុស្ស​ ១៦០០នាក់ ដែល​មាន​អាយុ​ស្ថិត​ក្នុង​មជ្ឈឹម​វ័យ៕
 

No comments:

Post a Comment