Monday, June 4, 2012

ការហាត់យ៉ូហ្គា ផ្តល់សារប្រយោជន៍ ចំពោះសុខភាព


ការហាត់យ៉ូហ្គាគឺជា ការហាត់ប្រាណ មួយប្រភេទដែលមានឥរិយាបថ ឈរនិងអង្គុយខុសៗគ្នាជា ច្រើនបែប ដែលជួយបង្កើន កម្លាំងសាច់ដុំ។ យ៉ូហ្គាមានដើមកំណើត ពីប្រទេសឥណ្ឌា ដែលជាការអប់រំ ហ្វឹកហ្វឺនផ្លូវកាយនិងផ្លូវចិត្ត ហើយក្រោយមក ក៏មានប្រជាប្រិយភាពនៅលោក ខាងលិច ក្នុងនាមជាវិធីសាស្ត្រ ដ៏មានប្រសិទ្ធភាពនៃ ការហាត់ប្រាណនិងការរក្សា រូបរាងកាយ។
ការហាត់យ៉ូហ្គាអាចផ្តល់ ផលប្រយោជន៍ជាច្រើន ដល់សុខភាពផ្លូវចិត្តរួម ទាំងសុខភាពផ្លូវកាយផងដែរ។
សារប្រយោជន៍ចំពោះរាង្គកាយ
យ៉ូហ្គាមានផលប្រយោជន៍ ចំពោះរាង្គកាយជាច្រើន ដូចជា ភាពទន់ងាយបត់បែន កម្លាំង ភាពរឹងម៉ាំនៃសាច់ដុំ ការបង្ការការឈឺចាប់ និងការដកដង្ហើម ប្រសើរជាងមុន។ ឥរិយាបថឈរនិង អង្គុយខុសៗគ្នានៃការហាត់ យ៉ូហ្គាគឺត្រូវបានទាមទារ យ៉ាងខ្លាំង ហើយយូរៗទៅនឹងធ្វើ ឱ្យបង្កើនភាពយឺតនៃ រាល់គ្រប់សាច់ដុំក្នុងរាង្គ កាយរបស់អ្នក។ ឥរិយាបថភាគច្រើននៃ ការហាត់យ៉ូហ្គាទាមទារ ឱ្យរាង្គកាយទ្រទ្រង់ ទម្ងន់របស់វាក្នុងរយៈពេលយូរ ដែលធ្វើឱ្យបង្កើន កម្លាំងនៅត្រង់សាច់ដុំពោះ ជើង ខ្នង ទ្រូង និងដៃ។
យ៉ូហ្គាជួយធ្វើឱ្យសាច់ដុំមាន ទម្រង់វែងនិងតូចស្អាត ដែលធ្វើឱ្យឃើញពីភាពរឹងម៉ាំ។ វាក៏ជួយហ្វឹកហាត់ ឱ្យអ្នកមានទម្លាប់ ដកដង្ហើមប្រសើរជាងមុន ដែលធ្វើឱ្យអ្នកដកដង្ហើម វែងជាងមុនដែលជួយ ដល់សួត។ ជាចុងក្រោយ ការហាត់យ៉ូហ្គា ក៏ជួយបង្ការការឈឺចាប់ខ្នង ដោយការបង្កើនភាពយឺតនិង កម្លាំងទូទៅរបស់ មនុស្សម្នាក់។ ការណែនាំទាំងអស់នេះ ក៏ជួយឱ្យអ្នកមានសុខភាព ល្អប្រសើរជាងមុនផងដែរ ។
សុខភាពផ្លូវចិត្ត
សារប្រយោជន៍សុខភាព ផ្លូវចិត្តនៃការហាត់ យ៉ូហ្គាមានដូចជា ការកាត់បន្ថយស្ត្រេស និងអារម្មណ៍ទូទៅនៃភាពស្ងប់ស្ងាត់។ ការហាត់យ៉ូហ្គាមានវិធីសាស្ត្រ សមាធីជាច្រើនបែប ដែលអាចជួយអ្នក ក្នុងការប្រមូលផ្តុំ ភាពស្ងប់ស្ងាត់ដល់ផ្លូវចិត្ត។ ឥទ្ធិពលនៃភាពស្ងប់ស្ងាត់នេះ ក៏ជួយដល់ការប្រមូលផ្តុំ អារម្មណ៍បាន យ៉ាងល្អផងដែរ។ ម្យ៉ាងវិញទៀត វិធីសាស្ត្រ សមាធិអារម្មណ៍ឱ្យស្ងប់ស្ងាត់ នៃការហាត់យ៉ូហ្គានេះជួយ ធ្វើឱ្យអ្នកកាត់បន្ថយស្ត្រេស បានយ៉ាងច្រើន៕

No comments:

Post a Comment