យោងតាមលទ្ធផលនៃការស្រាវជ្រាវថ្មីមួយការញ៉ាំផ្លែក្រូច និងផ្លែទំពាំងបាយជូរ អាចកាត់បន្ថយហានីភ័យនៃជំងឺដាច់សរសៃឈាមក្នុងខួរក្បាល ឬជំងឺស្រ្ដូកបាន។ ការញ៉ាំផ្លែទាំងពីរនេះ ដែលរួមមានទាំងការញ៉ាំសាច់ និងការញ៉ាំទឹក គឺសុទ្ធតែអាចការពារជំងឺដែលវាយប្រហារខួរក្បាលដ៏សាហាវមួយនេះ ដោយសារតែជាតិប្រឆាំងអុកស៊ីតកម្មដ៏ខ្លាំងក្លាដែលមាននៅខាងក្នុង។
ក្រុមអ្នកស្រាវជ្រាវបានធ្វើការស៊ើបអង្កេតលើប្រសិទ្ធិភាពនៃការការពារដោយជាតិប្រឆាំងអុកស៊ីតកម្ម ដែលមាននៅក្នុងផ្លែឈើ បន្លែ សូកូឡា និងស្រាក្រហម។ ជាលទ្ធផលបានបង្ហាញថា ស្រ្ដីដែលញ៉ាំផ្លែឈើដែលមានជាតិប្រឆាំងអុកស៊ីតកម្មខ្ពស់ នឹងអាចកាត់បន្ថយហានីភ័យនៃ ជំងឺស្រ្ដូកបានដល់ទៅ ១៩ភាគរយ លើសស្រ្ដីដែលមិនសូវទទួលបានជាតិប្រឆាំងអុកស៊ីតកម្មខ្ពស់។
កម្រិតជាតិប្រឆាំងអុកស៊ីតកម្មដែលខ្ពស់បំផុត គឺប្រហែល ៤៥មីលីក្រាមក្នុងមួយថ្ងៃ។ ការញ៉ាំទឹកក្រូចមួយកែវ អាចផ្ដល់ឲ្យអ្នកនូវសារធាតុនេះ ពី ២០ ទៅ៥០មីលីក្រាម។
នៅក្នុងការសិក្សាស្រាវជ្រាវដដែលនេះ បានបង្ហាញថា ផ្លែក្រូច និងផ្លែទំពាំងបាយជូរ គឺជាប្រភពនៃសារធាតុប្រឆាំងអុកស៊ីតកម្ម ដោយក្នុងនោះ ៨២ភាគរយក្នុងផ្លែក្រូច និង១៤ភាគរយក្នុងផ្លែទំពាំងបាយជូរ៕
No comments:
Post a Comment