ការដល់ចំនុចកំពូលស្ងួត គឺមានន័យថា នៅពេលដែលបុរស ទៅដល់ចំនុចកំពូល ហើយបែរជាមិនបញ្ចេញ ទឹកកាម ឬបញ្ចេញបានតិចបំផុត។ ក្នុងករណីភាគច្រើននៃ ការដល់ចំនុច កំពូលស្ងួត, ទឹកកាមចូលទៅក្នុង ប្លោកនោមជំនួសអោយ ការបញ្ចេញវាមកក្រៅ តាម លិង្គ ទៅវិញ។ នេះត្រូវបានគេហៅថា ការបញ្ចេញទឹកកាមបញ្ច្រាស។ មួយវិញទៀត, បុរសមិន ផលិតបាន ទឹកកាមគ្រប់គ្រាន់ដើម្បីបញ្ចេញ។
ជាធម្មតាការដល់ចំនុច កំពូលស្ងួត មិន អោយប៉ះពាល់អ្វីនោះទេ, ប៉ុន្តែការដល់ចំនុច កំពូលស្ងូតអាច បង្អាក់នូវសមត្ថភាពបុរស ក្នុងការក្លាយជា ឪពុកម្នាក់។
មូលហេតុ
ការព្យាបាលលើការរីកនៃ ក្រពេញប្រូស្តាត ឬមហារីកក្រពេញប្រូស្តាត គឺជាមូលហេតុ ទូទៅបំផុតនៃការ ដល់ចំនុចកំពូលស្ងួតនេះ។ ការព្យាបាលនៃជំងឺផ្សេងទៀត, លក្ខខ័ណ្ឌ តំនរពូជ, បញ្ហាសុខភាព និងថ្នាំក៏អាចបណ្តាល អោយមានវាផងដែរ។

មូលហេតុមួយ ចំនួននៃការដល់ ចំនុច កំពូលស្ងួតនេះរួមមានៈ
• មហារីកប្លោកនោម
• ការស្ទះផ្លូវ បញ្ចេញទឹកកាម
• ភាពមិនធម្មតា ពីកំនើតនៃប្រព័ន្ធបន្តពូជ
• ជំងឺទឹកនោមផ្អែម
• ប្រើប្រាស់ថ្នាំព្យាបាល ជំងឺលើសឈាម, ការរីកក្រពេញប្រូស្តាត និងជំងឺផ្លូវចិត្ត
• ការកាត់ក្រពេញ ប្រូស្តាតចោល
• ការវះកាត់ក្រពេញ ប្រូស្តាតដោយ ប្រើឡាហ្សែរ
• ការព្យាបាលដោយជាតិ វិទ្យុសកម្ម
• ការបញ្ចេញទឹកកាមបញ្ច្រាស
• ការស្ទះថង់ស្តុកទឹកកាម
• ជំងឺមួយចំនួនទៀត

ក្នុងករណីជាច្រើន, ការដល់ចំនុចកំពូល ស្ងួតមិនបានប៉ះពាល់អ្វីទេ។ ប៉ុន្តែវានៅតែជាយោបល់ ល្អដើម្បីអោយអ្នកនិយាយ ទៅកាន់គ្រូពេទ្យ អំពីវាដើម្បីអោយ ច្បាស់ថាលក្ខខ័ណ្ឌ របស់អ្នកនេះមិនត្រូវបាន បង្កឡើងដោយមូលហេតុ ដែលត្រូវតែមានការ ប្រុងប្រយ័ត្ននោះទេ។ ប្រសិនបើអ្នកមានការ ដល់ចំនុចកំពូលស្ងួត និងកំពុងតែប៉ុនប៉ង ដើម្បីក្លាយជាឪពុករបស់គេ, អ្នកអាចត្រូវការព្យាបាល ដើម្បីអោយដៃគូររបស់ អ្នកមានផ្ទៃពោះបាន៕
No comments:
Post a Comment