Monday, June 4, 2012

ដំណោះស្រាយ សម្រាប់អ្នកមាន បញ្ហាស្បែកមុខ និងស្បែកខ្លួនស្ងួត


បញ្ហាស្បែកមុខនិង ស្បែកខ្លួនស្ងួតគឺ ជាបញ្ហាថែរក្សាស្បែកទូទៅ។ ស្បែកស្ងួតអាចនឹង មានអាការៈរមាស់ អាក្រក់មើល និងអាចបង្ករការឈឺចាប់។ មានកត្តាជាច្រើនដែលបង្ករ ឱ្យមានបញ្ហាស្បែកស្ងួត ហើយវាជារឿងសំខាន់ ក្នុងការការពារស្បែក ពីកត្តាគ្រោះថ្នាក់ទាំងនេះ និងរក្សាទម្លាប់រក្សា ស្បែកឱ្យមានសំណើម។ ខាងក្រោមនេះគឺជា វិធីសាស្ត្រមួយចំនួន ក្នុងការព្យាបាល ស្បែកមុខនិង ស្បែកលើរាង្គកាយ ដែលស្ងួត។
១. ប្រើឡេការពារកម្តៅនិងសំភារៈ ការពារផ្សេងៗនៅពេល ដែលអ្នកចេញក្រៅ ត្រូវកម្តៅថ្ងៃ។ កម្តៅថ្ងៃអាចធ្វើ ឱ្យស្បែករបស់ អ្នកស្ងួតខ្លាំង។ អ្នកគួរការពារស្បែក របស់អ្នកដោយប្រើឡេ ការពារកម្តៅថ្ងៃដែលមាន SPF យ៉ាងតិច ១៥។ វាមិនត្រឹមតែជួយទប់ទល់ នឹងបញ្ហាស្បែកស្ងួត ដែលអ្នកកំពុងមាននោះទេ វាថែមទាំងជួយការពារ មិនឱ្យស្បែកកាន់តែស្ងួត។ ការពារបន្ថែមពីលើការ ប្រើឡេការពារកម្តៅថ្ងៃ ដោយពាក់មួកឬប្រើឆ័ត្រនៅ ពេលអ្នកនៅក្រោម កម្តៅថ្ងៃរយៈពេលយូរ។
២. មុជទឹកដោយប្រើ ទឹកក្តៅឧណ្ហៗ។ ទឹកក្តៅខ្លាំងអាចធ្វើ ឱ្យស្បែកកាន់តែស្ងួត។ ប្រសិនបើអ្នកត្រូវតែ មុជទឹកក្តៅនោះ អ្នកគួរបន្ថែមប្រេង សារធាតុសំណើម ទៅក្នុងទឹក។
៣. ប្រើសាប៊ូឬក្រែមលាងសម្អាត ដែលមានជាតិសំណើម នៅពេលមុជទឹក។ សាប៊ូធម្មតាអាចធ្វើ ឱ្យស្បែកស្ងួតនិង រោលស្បែក។ សាប៊ូនិងក្រែមលាង សម្អាតដែលមានជាតិ សំណើមជួយធ្វើ ឱ្យស្បែកមាន សំណើមវិញ។
៤. អ្នកត្រូវញ៉ាំទឹកឱ្យបានច្រើន។ ទឹកជួយផ្តល់សំណើម ដល់រាង្គកាយទាំងមូល រួមទាំងស្បែកផងដែរ។ ការញ៉ាំទឹកច្រើននឹងជួយរក្សា ស្បែកឱ្យមានសំណើម និងជួយព្យាបាល ស្បែកស្ងួត។
៥. ផ្តល់សារធាតុសំណើមដល់ ស្បែកនៅពេលព្រឹក និងពេលល្ងាច។ ប្រសិនបើស្បែករបស់ អ្នកស្ងួតខ្លាំង អ្នកគួរប្រើប្រេងដែល មានសារធាតុសំណើមច្រើន។ ប្រសិនបើស្បែករបស់អ្នក មិនសូវស្ងួតទេ អ្នកអាចប្រើសារធាតុ សំណើមធម្មតា។ វាអាចជួយឱ្យកោសិកា ស្បែកថ្មីលូតលាស់ ឡើងដើម្បីជំនួសឱ្យកោសិកា ចាស់ដែលងាប់។
៦. ខាត់ស្បែករបស់អ្នក ជារៀងរាល់សប្តាហ៍។ ការខាត់ស្បែកជួយ លាងជម្រះកោសិកាស្បែក ងាប់និងអនុញ្ញាតិ ឱ្យកោសិកា ថ្មីលូតលាស់ មកជំនួសវិញ៕

No comments:

Post a Comment