Monday, June 4, 2012

តើលិង្គកោង ប៉ះពាល់ដល់ ការរួមភេទ ដែរឬទេ?


ក្នុងករណីជាទូទៅបំផុត, លិង្គកោងមិនតម្រូវ អោយមានការព្យាបាលនោះទេ។ លិង្គបុរសមានទម្រង់ និងទំហំផ្សេងៗពីគ្នា និងវាហាក់ដូចជា មានការកោងបន្តិច នៅពេលដែលអ្នកមាន អារម្មណ៍ផ្លូវភេទ ។ លិង្គរបស់អ្នកអាចត្រូវបាន ឡើងកោងទៅខាង, ទៅលើ ឬទៅក្រោម។ ទោះជាយ៉ាងណាក៏ដោយ, អ្នកចាំបាច់ត្រូវជួបនឹង គ្រូពេទ្យប្រសិនបើការកោង នៃលិង្គរបស់អ្នក រំខានដល់ការរួមភេទ ឬបណ្តាលអោយឈឺនោះ។ លិង្គកោងជារឿយៗ គឺជាសញ្ញានៃជំងឺ Peyronie ដែលជាជំងឺដែលមាន ស្នាមសន្លាកនៅផ្នែក ខាងក្នុងនៃលិង្គ ដែលមកពីមូលហេតុជាច្រើន។
មូលហេតុជាទូទៅ, លិង្គកោងកើតមានឡើង នៅពេលដែលផ្នែកប្រហោង ខាងក្នុងនៃលិង្គរបស់អ្នក មិនរីកអំឡុងពេលមាន អារម្មណ៍រួមភេទ។ នៅពេលដែលអ្នក មានអារម្មណ៍រួមភេទ, ឈាមហូរទៅកាន់ប្រហោងទាំងនោះ។ លំហូរនៃឈាមនេះ បណ្តាលអោយឡើងរឹង ដោយការរីក, ត្រង់ និងរឹង។ ជាលិកាដែលសន្លាក ឬបញ្ហាដទៃទៀត នៅផ្នែកខាងក្នុងនៃលិង្គ អាចបណ្តាលមិនអោយឡើងរីក នៅផ្នែកខាងក្នុងនៃលិង្គ, ដែលនេះនាំអោយ លិង្គកោង។
មូលហេតុដទៃទៀត នៃលិង្គកោងរួមមានៈ
    - ជំងឺអូតូអ៊ុយមីន
    - ភាពមិនធម្មតានៃជាលិកាដោយតំនរពូជ
    - លិង្គមានរបួស
    - ថ្នាំមួយចំនួន ជាពិសេសពួក beta blockers
    - ជំងឺ Peyronie
នៅពេលណាដែលទៅជួបនឹងគ្រូពេទ្យ ក្នុងករណីជាច្រើន, លិង្គកោងមិនតម្រូវអោយមាន ការវាយតម្លៃ ឬព្យាបាលអ្វីឡើយ។ ទោះជាយ៉ាងណា ក៏ដោយ, ភាពធ្ងន់ធ្ងរនៃលិង្គកោង ឬភាពវៀចដែលបណ្តាលអោយឈឺ ឬបង្អាក់នៃសកម្មភាពរួមភេទ គួរតែត្រូវបានពិនិត្យ ដោយគ្រូពេទ្យដែលមាន ជំនាញ លើបញ្ហាផ្លូវភេទ និងផ្លូវបង្ហូរទឹកនោម (urologist)៕

No comments:

Post a Comment