ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Harvard School of Medicine បានរកឃើញថា ការញ៉ាំសាច់ក្រហមដែលយកទៅឆ្នៃ ដូចជាសាច់ក្រក នឹងបង្កើនហានីភ័យនៃការស្លាប់មុនអាយុដោយសាររតែជំងឺមហារីក និងជំងឺបេះដូងដល់ទៅ ៥ដង ខណៈដែលការញ៉ាំសាច់ក្រហមដែលយកទៅចម្អិនដោយផ្ទាល់ ក៏នឹងបង្កើនហានីភ័យ ១២ភាគរយផងដែរ។
ការសិក្សាដដែលនេះ បានរកឃើញទៀតថា ការកាត់បន្ថយបរិមាណនៃសាច់ក្រហមក្នុងអាហារ ឲ្យបាន ១៥អោន (៤២ក្រាម) ក្នុងមួយថ្ងៃ នឹងអាចជួយការពារបានស្ទើតែ ១ ក្នុងចំណោម បុរស១០នាក់ដែលស្លាប់ និងមួយក្នុងចំណោមស្រ្ដី ១៣នាក់។
សរុបមកវិញ គឺយើងគួរតែញ៉ាំសាច់ក្រហមក្នុងឱកាសណាមួយ មិនមែនជាប្រចាំនោះទេ។ ការជំនួសសាច់ក្រហម ដោយត្រី និងបន្លែ គឺពិតជាល្អបំផុត ដែលវាអាចកាត់បន្ថយកម្រិតគ្រោះថ្នាក់នៃការស្លាប់បានដល់ទៅ ១ភាគ៥។
ជាលទ្ធផលបានបង្ហាញយ៉ាងច្បាស់ថា អ្នកដែលញ៉ាំសាច់ក្រហមច្រើន (៨៥ក្រាមក្នុងមួយថ្ងៃ) បានកើនកម្រិតហានិភ័យនៃការស្លាប់ដោយសារជំងឺបេះដូងដល់ទៅ ១៨ភាគរយ និងបង្កើនហានិភ័យនៃការស្លាប់ដោយសារមហារីក ១០ភាគរយ៕

No comments:
Post a Comment