យុវវ័យភាគច្រើនចូលចិត្តញ៉ាំអាហារដែលមានជាតិខ្លាញ់ច្រើនដូច ជាប្រហិតនៅតាមផ្លូវមាន់ចៀន ស្លាបមាន់ និងអាហារមួយចំនួនទៀតព្រោះអាហារទាំងនោះមិនសូវជាថ្លៃនោះទេ ។ ពួកគេប្រហែលជាមិនបានចាប់អារម្មណ៍ថាអាហារទាំងនោះប៉ះពាល់ដល់សុខភាព សម្រស់ និងប្រព័ន្ធរំលាយអាហារនោះទេ ។
ក្រពះរបស់មនុស្សយើងនឹងធ្វើការរំលាយអាហារដែលយើងទទួលទានឲ្យម៉ត់បន្ទាប់មកវានឹងបញ្ចូនទៅឲ្យពោះវៀន តែអាហារខ្លះត្រូវការចំណាយរយៈពេលយូរដើម្បីរំលាយឲ្យម៉ត់ ដូចជាសាច់ក្ងាន សាច់គោដែលត្រូវប្រើពេល ៥-៦ម៉ោងនិងអាហារខ្លះដែលផ្សំគ្នា ដូចជាសាច់សត្វ ដំឡូងបារាំង ប្រើពេលវេលាក្នុងការរំលាយ ៣ម៉ោង សម្លរស្ងោរ តុំយ៉ាំត្រី ប្រើពេល២ម៉ោង។
តាមការស្រាវជ្រាវការទទួលទានខ្លាញ់ច្រើនពេក អាចបង្ករអោយកើតអាស៊ីតក្នងក្រពះ ហូរត្រឡប់ឡើងបាន ព្រោះអាហារប្រភេទខ្លាញ់ ទៅជំរុញការផលិតអាស៊ីដក្នុងក្រពះ ចេញមកច្រើន និងត្រូវជំរុញឲ្យឡើងទៅរកបំពង់អាហារធ្វើឲ្យមានអាការក្តៅក្រហាយ ក ហើយបើមានអាការបែបនេះញឹកញាប់អាចធ្វើឲ្យមានជំងឺបាន ព្រោះវាធ្វើឲ្យរលាកបំពង់អាហារ និងប៉ះពាល់ដល់សរសៃប្រសាទព្រមទាំងអាចធ្វើឲ្យឈឺដល់រោគហឺត និងបេះដូងបាន៕
No comments:
Post a Comment