ចំពោះបុរសៗ
ទីបំផុតនៃតម្រេកស្តែងចេញ ជា២ដំណាក់កាល ប៉ុន្តែចន្លោះរវាង ដំណាក់កាលទាំងពីរនេះ ខ្លីខ្លាំងណាស់ យើងមិនបាន ចាប់ភ្លឹកដល់វាផងទេ។
នៅក្នុងដំណាក់កាលទី១ មានការកន្ត្រាក់សាច់ដុំ ជាស៊េរីដែល នាំយកទឹកកាម (sperm) ចេញពី ពងស្វាស (testicules) ឲ្យមកលាយឡំជាមួយ នឹងទឹកអសុចិនៃក្រពេញប្រូស្តាត។ ដំណើរការនេះ បានប្រព្រឹត្តទៅតែ ក្នុងពេលប៉ុន្មាននាទីតែប៉ុណ្ណោះ ក៏ប៉ុន្តែគឺជាដំណាក់កាល ដែលអាចប្រៀបប្រដូច បានទៅនឹងការកេះកៃ កាំភ្លើងអីចឹងដែរ។ លោកអ្នកមានអារម្មណ៍ថា បានឈានទៅដល់ទីបំផុត នៃតម្រេកហើយ។
ដំណាក់កាលទី២ គឺជាដំណាក់កាលនៃ ការបាញ់ទឹកកាមបញ្ចេញមក (ejaculation) ដែលកើតមានក្នុងពេលពី ២ទៅ៤វិនាទីក្រោយមក។ គឺជាដំណាក់កាលនៃការ ”ផ្ទុះ”នោះឯង។ មានការកន្ត្រាក់សាច់ដុំនៃ រន្ធមូត្រជាស៊េរី ចេញពីគល់នៃលិង្គមក មករុញច្រានទឹកកាមបញ្ចេញ មកក្រៅយ៉ាងខ្លាំង ដូចគេសប់។ ទឹកកាមមួយភាគធំ ហូរចេញមកនៅក្នុងការ កន្ត្រាក់បីបួនលើកដំបូង រួចបន្ទាប់មក ក៏ចុះខ្សោយទៅៗ។
ចំពោះនារីៗ
ការសិក្សាស្រាវជ្រាវរបស់ម៉ាស្ទ័រ និងជនសុនបានបញ្ជាក់ថា នារីៗត្រូវការឲ្យមាន ការភ្ញោចឆ្តេញឲ្យបានជាប់ ទើបអាចឈានទៅដល់ ទីបំផុតនៃតម្រេកបាន។ គឺថាទីបំផុតនៃតម្រេក មានខុសគ្នារវាងបុរសនិងនារី។ អ្វីដែលប្លែកខ្លាំងនោះគឺថា នារីៗអាចមានទីបំផុត នៃតម្រេកច្រើនដងបាន។
ការសិក្សាស្រាវជ្រាវរបស់ម៉ាស្ទ័រ និងជនសុនបានបញ្ជាក់ថា នារីៗត្រូវការឲ្យមាន ការភ្ញោចឆ្តេញឲ្យបានជាប់ ទើបអាចឈានទៅដល់ ទីបំផុតនៃតម្រេកបាន។ គឺថាទីបំផុតនៃតម្រេក មានខុសគ្នារវាងបុរសនិងនារី។ អ្វីដែលប្លែកខ្លាំងនោះគឺថា នារីៗអាចមានទីបំផុត នៃតម្រេកច្រើនដងបាន។
នៅពេលណាដែលឆ្តេញត្រូវ បានភ្ញោចគ្រប់គ្រាន់ហើយ សាច់ដុំទ្វារមាសផ្នែក ខាងក្រោមចាប់កន្ត្រាក់ឡើង រួចភាយរហូតទៅដល់ស្បូន។ ការកន្ត្រាក់នេះមាន ចង្វាក់ញាប់ខ្លាំងណាស់ គឺមានចន្លោះស្មើនឹង ០,៨វិនាទី។ បន្ទាប់មកវាក៏ថយចុះ មកវិញ។ ចំពោះនារីៗ ភាគច្រើន ទីបំផុតនៃតម្រេកច្រើន តែធ្វើឲ្យមានការ រឹងសាច់ដុំនៅទូទាំង ខ្លួនប្រាណ៕
No comments:
Post a Comment