Monday, June 4, 2012

៨ចំនុច ពុំគួរធ្វើនៅពេល សម្រកទម្ងន់


១-ទទួលទានកាហ្វេ មួយថ្ងៃ២កែវ:
សម្រាប់អ្នកដែលចូលចិត្ត ទទួលទានកាហ្វេដែល មានរសជាតិខ្លាំង ហើយពុំដាក់ស្ករដោយជឿថា វាមិនធ្វើឲ្យឃ្លាន មិនធ្វើឲ្យងងុយគេង តាមការពិតវាពិត ជាត្រឹមត្រូវ តែអ្នកដឹងទេថា ការដែលមិន ធ្វើឲ្យយើងឃ្លាន មិនធ្វើឲ្យងងុយគេងហើយ វាធ្វើឲ្យបាត់បង់ជាតិទឹក ក្នុងខ្លួននិងធ្វើឲ្យបេះដូង យើងដើរលឿនជាងធម្មតា។
២-ការទទួលទានតែអាហារ ដែលគ្មានជាតិខ្លាញ់ ឬទទួលអាហារ ដែលមានជាតិខ្លាញ់ទាប:
យើងត្រូវដឹងថា ប្រភេទអាហារបែបនេះ វាមានជីវជាតិតិចណាស់ ដូច្នេះដើម្បីឲ្យ វាមានជីវជាតិ អ្នកត្រូវតែថែម សារជាតិផ្សេងៗដូចជា ស្ករ និងក្លិនផ្សេងៗ ។ហើយអាហារប្រភេទ នេះភាគច្រើន នាំមកនូវកាឡូរីខ្ពស់ ដូច្នេះមុននឹង ទទួលទានអាហារ អ្នកគួរតែអានស្លាកដែល បិទឲ្យបានច្បាស់លាស់សិន។
៣-ជឿជាក់លើអាហារប្រភេទបន្លែ:
សម្រាប់អាហារដែលមានតែ បន្លែសុទ្ធប្រាកដជា មានកាឡូរីទាប ដូច្នេះហើយយើងគួរ តែថែមនូវគ្រឿងផ្សំដទៃទៀត បើមិនដូច្នោះទេ បន្លែពិតជាគ្មាន រសជាតិឡើយ។
៤-ត្រីក៏មិនប្រាកដថា ជាចម្លើយល្អដែរ:
ត្រីអាចនិយាយថា សម្រាប់អ្នកចង់បានសុខភាពល្អ តែមិនប្រាកដថាសម្រាប់ អ្នកដែលចង់ សម្រកទម្ងន់នោះទេ ព្រោះអាហារដែល សម្រាប់ចំអិន ត្រីក៏ជៀសមិនផុតពី ប្រភេទខ្លាញ់ប័រ បើយកវាទៅបំពង ម្សៅទៀតនោះ ក៏រឹតតែផ្ទុកជាតិខ្លាញ់ ខ្លាំងថែមទៀត។ ដូច្នោះមុននឹងទទួលទាន គួរតែពិចារណាបន្តិច ជាការប្រសើរ។
៥-ការទទួលទានទឹកផ្លែឈើ:
ទឹកផ្លែឈើ ក៏ជាបញ្ហាសំខាន់មួយដែរ សម្រាប់អ្នកសម្រកទម្ងន់ អ្នកខ្លះមិនទទួលទានអាហារ ហើយនាំគ្នាកិនផ្លែឈើ ទទួលទានជាអាហារ ក្នុងមួយថ្ងៃអស់ជាច្រើនកែវ។ ទោះបីជាវាមានជាតិស្ករ ធម្មជាតិក៏ដោយ ក៏វាអាចបង្កឲ្យមាន គ្រោះថ្នាក់បានដែរ ព្រោះវាសម្បូរទៅដោយ វីតាមីនផ្សេងៗ ការដែលទទួលទាន វីតាមីនផ្សេងៗដដែលៗហើយច្រើននោះ វាក៏ធ្វើឲ្យខូចសុខភាពបានដែរ ចំណែកទឹក ផ្លែឈឺស្រាប់ៗនោះ ក៏អាចបង្កឲ្យ ខូចសុខភាពបានដែរ ដូចគ្នានៅពេលដែល ទទួលទានច្រើនពេក។
៦-ខ្វះភាពជឿជាក់លើខ្លួនឯង:
យើងត្រូវដឹងខ្លួនថា យើងសម្រកទម្ងន់ដើម្បីអ្វី? ហើយត្រូវប្រើរយៈពេលប៉ុន្មាន? សំខាន់គឺត្រូវទទួល ស្គាល់ការពិត នូវរាងកាយ របស់យើងផងដែរ អ្វីដែរសំខាន់មិនត្រូវ ប្រើរយៈពេលខ្លី ឬធ្វើដើម្បីអ្នកណាម្នាក់ ឬក៏ធ្វើដើម្បីសុខភាពនោះ អ្នកនឹងទទួលទាំង២យ៉ាង ដែលមានប្រសឹទ្ធភាព។
៧ -ទម្ងន់តិចពេកសម្រាប់រាងកាយ:
សម្រាប់អ្នកដែលសម្រកហើយ ពុំបានគិតឲ្យដិតដល់ ពីតម្រូវការនៃរាងកាយ គិតតែពីចង់ស្គម ហើយស្គមទៀត អ្នកខ្លះមើលទៅខ្យល់បក់ រលំទៅហើយ នៅតែភ័យខ្លាចខ្លួនឯងធាត់ទៀត ដោយពុំពិចារណា និងកម្ពស់ខ្លួនឯង រហូតដល់ខ្សោយ អវៈយវៈផ្សេងៗនៃរាងកាយ ទាំងគ្រឿងក្នុង ទាំងសម្បកកាយទៀតផង។
៨-កាត់ផ្តាច់គ្រឿងផ្អែម:
ទោះជាគ្រឿងផ្អែមវាធ្វើឲ្យ យើងធាត់មែនក៏ប៉ុន្តែ គ្រឿងផ្អែមវាក៏ជួយសុខភាពដែរ និងជាតម្រូវការនៃ រាងកាយរបស់យើងផងដែរ។ រាងកាយយើងនៅខ្វះជាតិផ្អែម វាបង្កឲ្យខ្សោយវិលមុខ ខ្យល់ចាប់ សន្លប់បាត់ស្មារតី ដោយពុំដឹងខ្លួនមុន ពេលខ្លះទៀត ស្រវាំងភ្នែក ងងឹតមុខ បាត់បង់ការចងចាំ សំខាន់បំផុតគឺរាងកាយស្គម ដែលអាចបង្កឲ្យ មានជំងឺបេះដូង ដែលរឿងនេះគឺជារឿង ដ៏គ្រោះថ្នាក់បំផុត៕

No comments:

Post a Comment