អ្វីដែលអ្នកបរិភោគ មិនមែនមានឥទ្ធិពល តែលើទម្ងន់និងសុខភាព របស់អ្នកតែប៉ុណ្ណោះទេ។ អាហារដែលអ្នកបរិភោគរៀងរាល់ថ្ងៃ មានឥទ្ធិពល ទៅលើសម្រស់ស្បែក របស់អ្នកផងដែរ។ ជាការពិតណាស់ មនុស្សជាច្រើនប្រហែលជាដឹងហើយ នូវអាហារដែលផ្តល់ផល អវិជ្ជមានដល់ សម្រស់ស្បែករបស់អ្នក ដូច្នេះយើងគួរផ្តោត ទៅលើអាហារដែលជួយធ្វើឱ្យ ស្បែករបស់អ្នកមានសម្រស់ កាន់តែស្រស់ស្អាត។
- ក្រូចពោធិ៍សាត់ និងពពួកផ្លែក្រូចផ្សេងទៀត៖ វីតាមីន C ជួយរាង្គកាយរបស់អ្នក ក្នុងការផលិតកូឡាហ្សែន (collagen) ដែលជួយឱ្យស្បែក របស់អ្នកតឹងណែនល្អ ដែលបង្ការការយា នៅពេលចាស់។
- គ្រាប់អាល់ម៉ុន៖ គ្រាប់អាល់ម៉ុនសម្បូរ ទៅដោយវីតាមីន E ដែលជួយស្បែករបស់អ្នក ឱ្យនៅទន់ល្មើយដូចជា ស្បែកទារក។ ប៉ុន្តែអ្នកមិនត្រូវបរិភោគ ច្រើនពេកនោះទេ ព្រោះអ្នកខ្លះមានស្បែក ដែលមានប្រតិកម្មទៅនឹង ជាតិប្រេងក្នុងគ្រាប់ផ្លែឈើ ដែលធ្វើឱ្យមុខពួកគេ ឡើងមុន។
- ការ៉ុត៖ ការ៉ុតមានផ្ទុកវីតាមីន A ដែលជួយអ្នកក្នុងការបង្កើត កោសិកាស្បែកថ្មី ក៏ដូចជាជួយបង្ការ ស្បែកពីភាពស្ងួត។ អ្នកត្រូវដឹងថា រាង្គកាយរបស់អ្នក មិនអាចផលិតវីតាមីន A បានគ្រប់គ្រាន់នោះទេ ប្រសិនបើអ្នក មិនបានចំណាយពេល ពីរឬបីម៉ោងក្នុងមួយសប្តាហ៍ក្រោម កម្តៅថ្ងៃ។
- តែ៖ វាអាចជួយបង្ការការ កកើតនៃស្នាមជ្រីវជ្រួញ។ អ្នកជំនាញណែនាំ ឱ្យញ៉ាំតែយ៉ាងតិច បីពែងក្នុងមួយថ្ងៃ ដើម្បីទទួលបានប្រសិទ្ធភាពពេញ។
- ត្រីសាម៉ុន៖ អាស៊ីតអូម៉េហ្គា ៣ ដែលមាននៅក្នុងត្រីសាម៉ុន គឺជាវត្ថុវិសេសស ម្រាប់ស្បែករបស់អ្នក។ វាជួយបង្ការការកកើត នៃស្នាមជ្រីវជ្រួញ។ វាជួយកាត់បន្ថយ ការរលាកទូទៅនៃស្បែក ហើយវាជួយកាត់បន្ថយ ការស្ទះរន្ធញើស ដែលអាចបង្ករទៅជាមុន៕
No comments:
Post a Comment