ការស្រាវជ្រាវថ្មីមួយ បាននិយាយថា កម្រិតខ្ពស់នៃការធ្វើ លំហាត់ប្រាណ ជួយការពារការរឹង នៃសរសៃឈាមអារទែ ចំពោះមនុស្សដែលមាន អាយុវ័យកណ្តាល។ ការឡើងរឹងនៃ សរសៃឈាមអារទែ, ដែលត្រូវបានបង្ហាញឡើង ទៅតាមអាយុ និងការអសកម្មភាព, គឺជាកត្តាហានិភ័យមួយ សម្រាប់អ្នកជំងឺ សរសៃឈាមបេះដូង។
ការស្រាវជ្រាវរបស់ សាកលវិទ្យាល័យ Indiana បានរាប់បញ្ចូលបុរស ២១នាក់ និងស្ត្រី២៨នាក់។ ចំពោះអ្នកចូលរួម ៤៩ទាំងនោះ, ៣៣នាក់មានសកម្មភាពខ្ពស់ ជាអ្នកហែលទឹកខ្លាំង ដែលធ្វើការហែលទឹក ជាង២០០នាទីក្នុងមួយសប្តាហ៍។ អ្នកចូលរួមដទៃទៀត គឺមានការធ្វើសកម្មភាពមធ្យម ឬមិនធ្វើសកម្មភាពសោះ។
អ្នកដែលមាន សកម្មភាពខ្ពស់ហាក់ដូចជា មិនងាយមានការឡើងរឹង របស់សរសៃឈាមអារទែ ជាងអ្នកផ្សេងទៀត។ អ្នកស្រាវជ្រាវបានរកឃើញថា មានភាពខុសគ្នា បន្តិចបន្តួចរវាងបុរស និងស្ត្រីចំពោះក្រុម ដែលធ្វើសកម្មភាពខ្លាំង, ប៉ុន្តែមានភាពខុសគ្នា ដែលគេសម្គាល់ឃើញរវាងបុរស និងស្ត្រីក្នុងក្រុម ដែលមិនមានសកម្មភាព និងក្រុមដែលមាន សកម្មភាពមធ្យម។ ចំពោះក្រុមនោះ, បុរសមានការឡើងរឹង សរសៃឈាមអារទែ តិចជាងស្ត្រី, នេះដោយយោងតាមការ ចេញផ្សាយរបស់សាកលវិទ្យាល័យ។
អ្នកនិពន្ធ ម៉ាលា ហូឡង់ (Maleah Holland) ជានិស្សិតបញ្ចប់ការសិក្សា នៅក្នុងសាកលវិទ្យាល័យសុខភាព, ការអប់រំរាងកាយ និងការបង្កើតថ្មី បានសរសេរថា ដោយចម្លែក, ស្ត្រី, ជាពិសេសស្ត្រី ដែលមិនមានសក្មភាពសោះ, បង្ហាញជាហានិភ័យ នៃជំងឺសរសៃឈាមបេះដូងខ្ពស់ បើប្រៀបទៅនឹងក្រុម ដទៃទៀត។ ដូចនេះកម្រិតខ្ពស់ នៃសកម្មភាពរាងកាយ អាចជម្រុងអត្ថប្រយោជន៍ខ្ពស់ចំពោះ ស្ត្រីជាងបុរស។
អ្នកស្រាវជ្រាវបានបង្ហាញថា ការស្រាវជ្រាវនេះអាច ត្រូវបានបង្កជាមូលហេតុ ដែលស្ត្រីមិនធ្វើ សកម្មភាពគឺងាយនឹង ធ្វើការងារមួយកន្លែងជាង បុរសដែលមិនមានសកម្មភាព ។
ជូអេល ស្តាហ្សេរ (Joel Stager) ជាសាស្ត្រាចារ្យ និងជាប្រធាននៃមជ្ឈមណ្ឌល Counsilman ក្នុងផ្នែក kinesiology បាននិយាយថា ការស្រាវជ្រាវនេះជម្រុញ នូវគំនិតដែលថាការធ្វើ សកម្មភាពអាចជះ ឥទ្ធិពលជាងអាយុទៅលើកត្តាសុខភាព៕
No comments:
Post a Comment