តាមការពិតអ្នកដែលត្រូវបាន គេហៅថាជាមនុស្សខ្ជិល មិនមែនខ្ជិល ទាំងស្រុងនោះទេ ដោយឡែកពួក គេគ្រាន់ តែមានអារម្មណ៍ស្មុគស្មាញ នៅពេលដែលពូកគេ មានកិច្ចការអ្វីមួយដែល ត្រូវបំពេញតែប៉ុណ្ណោះ។ នៅពេលខ្លះទៀត វាគឺជាទំលាប់ របស់មនុស្សម្នាក់ៗ ដោយពួកគេតែងតែ កុហកខ្លួនឯងក្នុងការ ចែកពេលវេលាដើម្បី ធ្វើកិច្ចការទាំងនោះ ហើយជាចុងបញ្ចប់ អ្វីដែលពួកគេរំពឹង ទុកថានឹងត្រូវធ្វើ ក៏បានទទួលបរាជ័យ។
ដូច្នេះហើយអត្ថបទមួយនេះ នឹងបង្ហាញអ្នកអំពីវិធី មួយចំនួនដើម្បីឲ្យអ្នកអាច យកជ័យជំនះលើភាពខ្ជិល របស់អ្នកបាន។
១- ចងចាំថាអ្នកត្រូវឲ្យ រង្វាន់ខ្លួនឯងសំរាប់ភាព ជោគជ័យរបស់អ្នកៈ ប្រសិនជាអ្នកមានកិច្ចការអ្វីមួយ ដែលត្រូវបំពេញអ្នក ត្រូវប្រាប់ខ្លួនឯងថា អ្នកនឹងទទួលរង្វាន់ បន្ទាប់ពីកិច្ចការមួយនេះ ត្រូវបានបញ្ចប់ បើទោះបីវា ជាកិច្ចការដ៏ តូចមួយក៏ដោយ។
២- គិតអំពីសារសំខាន់នៃគោលដៅ ឬបញ្ហាៈ តើវាគឺអ្វីដែលអ្នកគួរ តែធ្វើព្រងើយកន្តើយ ដាក់មែនទេ? តើវាគឺជាអ្វីដែលអ្នក ដទៃអាចជួយអ្នកបាន? តើអ្នកអាចបំភ្លេច វាបានដែរឬទេ?
៣- ត្រូវទុកចិត្តលើខ្លួនឯង ថាអ្នកអាចធ្វើបានៈ អ្នកដែលមានអារម្មណ៏ថា ខ្ជិលគឺជាអ្នក ដែលក្បត់នឹង ឧត្តមគតិខ្លួនឯង ឬក៏គ្មានទម្លាប់ក្នុងការ លើកទឹកចិត្តខ្លួនឯងតាំងពីតូច។ ដូច្នេះអ្នកពុំចាំបាច់ រលឹកពីអារម្មណ៏ តាំងពីអតីតកាល របស់អ្នកនោះទេ ដោយអ្នកគ្រាន់តែ ប្រាប់ខ្លួនអ្នកថា អ្នកអាចធ្វើកិច្ចការនោះបាន ព្រមទាំង ខិតខំធ្វើវា ឲ្យបានសំរេច។
៤- ចូរកុំខ្លាចក្នុងការ រកជំនួយពីអ្នកដទៃៈ ការតស៊ូជាមួយនឹង កិច្ចការគ្រប់បែបយ៉ាង គឺមានន័យថាអ្នក មិនសូវមាន ទំនាក់ទំនង ជាមួយអ្នកដទៃ។ ជាមួយគ្នានេះដែរភាពខុស ប្លែកគ្នារវាងកិច្ចការដែលលំបាក និងកិច្ចការ ដែលមិន អាចធ្វើទៅបាន វាអាចមានផលប៉ះពាល់ ដល់ការតាំងចិត្តរបស់ មនុស្សម្នាក់។
លោក John C. Maxwell បានធ្វើសេចក្តីបំភ្លឺថា អ្នកអាចសម្របខ្លួនទៅ នឹងបែបបទនៃការមាន អារម្មណ៍ខ្ជិលបានដើម្បី បង្កើនការលើកទឹកចិត្ត របស់ខ្លួនអ្នកផ្ទាល់ឲ្យ មានអារម្មណ៍វិជ្ជមាន ព្រមទាំងមានអារម្មណ៍ ថាអាចទុកចិត្តលើខ្លួនឯងបាន។ មានពាក្យស្លោកមួយឃ្លា បានលើកឡើងថាៈ “កន្ទុយមិនមែនបក់ឆ្កែទេ តែឆ្កែបក់កន្ទុយ” ដោយពាក្យស្លោក មួយនេះចង់បានន័យថា អ្នកត្រូវបញ្ជាលើ ឆ្អឹងខ្ជិលរបស់អ្នក ហើយអ្នកមិនត្រូវឲ្យ ពួកវាបញ្ជាលើអ្នកនោះទេ។ ម្យ៉ាងវិញទៀត មានដំបូន្មានជាច្រើន ដែលអ្នកអាចធ្វើ ការអនុវត្តតាម ក៏ប៉ុន្តែប្រសិនបើអ្នកមាន ថវិកាគ្រប់គ្រាន់អ្នកគួរ តែរកអ្នកដទៃ ឬក៏គ្រូបង្វឹកដើម្បីជួយ អ្នកក្នុងការអនុវត្តនូវ វិធីអស់ទាំងនោះ ពីព្រោះការធ្វើបែបនេះ វាអាចកាន់តែមាន ប្រសិទ្ធភាព។
៥- សំរេចចិត្តចាប់ផ្តើមធ្វើការ និងព្យាយាមសំរេចវាឲ្យបានៈ ជីវិតគឺតែងតែមានការលំបាក។ មួយវិញទៀត អ្នក ដឹងថា ការពិតមួយនេះមិនអាច ផ្លាស់ប្តូរបានឆាប់ប៉ុណ្ណា អ្នកអាចចាប់ផ្តើម កែប្រែខ្លួនអ្នកឲ្យក្លាយជា អ្នកទទួលជ័យជំនះ គ្រប់ការងារឆាប់ប៉ុណ្ណឹង។ កែប្រែខ្លួនអ្នកឲ្យកាន់តែ ប្រសើរឡើង និង បង្កើនឆន្ទៈរបស់អ្នកដើម្បី ឲ្យការខិតខំប្រឹងប្រែង ធ្វើកិច្ចការផ្សេងៗក្លាយជាទម្លាប់៕
No comments:
Post a Comment