Monday, June 4, 2012

វិធីសាស្រ្ត ដែលអ្នក គួរដឹងពីឡេ ការពារកម្តៅថ្ងៃ


យើងសុទ្ធតែធា្លប់ឮ ម្តងហើយម្តងទៀតពី សារសំខាន់របស់ឡេ ការពារកម្តៅថ្ងៃ ក្នុងការការពារ ស្បែករបស់អ្នកដោយ ការប្រើចំនួនត្រឹមត្រូវ។ ការធ្វើដូច្នេះនឹងអាចជួយ អ្នកក្នុងការបង្ការ ស្បែកចាស់មុនអាយុ និងជំងឺស្បែកមួយចំនួន ដូចជាជំងឺ មហារីកស្បែក។ ខាងក្រោមនេះ គឺជាការណែនាំ មួយចំនួនដែលអាច ឱ្យអ្នកប្រើឡេការពារ កម្តៅថ្ងៃក្នុង វិធីសាស្ត្រដែល ល្អបំផុត។
•    អ្នកគួរតែលាបឡេការពារ កម្តៅថ្ងៃឱ្យបានពី ២០ ទៅ ៣០នាទី មុនពេលចេញក្រៅ ក្រោមកម្តៅថ្ងៃ ដើម្បីការពារឱ្យ បានខ្លាំងបំផុត។
•    លាបឡេបន្ថែមរៀងរាល់ម៉ោង ដើម្បីធានាថាអ្នកបាន ការពារពេញលេញ។
•    អ្នកត្រូវប្រើឡេការពារកម្តៅ ថ្ងៃដែលធន់នឹងញើស នៅពេលហាត់ប្រាណ។
•    ព្រួយបារម្ភពីការរាំងស្ទះ រន្ធញើស? អ្នកអាចប្រើឡេ ការពារកម្តៅថ្ងៃ ដែលផលិតឡើង សម្រាប់ប្រើលើមុខ។ ពួកឡេការពារកម្តៅ ថ្ងៃប្រភេទនេះច្រើនតែផ្សំ ឡើងពីទឹកដើម្បីបង្ការ ការស្ទះរន្ធញើស ដោយសារជាតិប្រេង។
•    មនុស្សជាច្រើនភ្លេចថា បបូរមាត់របស់ពួកគេ ក៏អាចរលាកដោយសារ កម្តៅថ្ងៃបានដែរ។ ជៀសវាងកំហុសឆ្គង របស់ពួកគេហើយលាបប្រេង បបូរមាត់ដែលមាន SPF ១៥ ឬ ៣០ ឱ្យបានជាប់រហូត នៅក្នុងខែក្តៅ។
•    ក្នុងខែក្តៅ ប្តូរគ្រឿងសម្អាង ដែលមានជាតិក្រែមឬប្រេង ដោយប្រើម្សៅជាតិ ខនិជដែលមាន SPF ១៥ ជំនួសវិញ ដើម្បីការពារស្បែក របស់អ្នកនៅដោយមិន ប្រើឡេការពារកម្តៅថ្ងៃ (មិនត្រូវពឹងលើគ្រឿង សម្អាងនេះនោះទេ ប្រសិនបើអ្នកចំណាយ ពេលមួយថ្ងៃពេញនៅលើឆ្នេរខ្សាច់ ឬនៅជិតអាងហែលទឹក ពពួកគ្រឿងសម្អាងនេះ សម្រាប់តែអ្នកធ្វើការ ដែលត្រូវនៅក្រោមកម្តៅថ្ងៃ តែមួយភ្លែតៗប៉ុណ្ណោះ)៕

No comments:

Post a Comment