Friday, June 8, 2012

ញ៉ាំស៊ុតចៀនពេលព្រឹកល្អសម្រាប់សុខភាព

យោង​តាម​ការ​សិក្សា​ស្រាវ​ជ្រាវ​ថ្មី​មួយ​របស់​អាមេរិក បាន​បង្ហាញថា ការ​ញ៉ាំ​ស៊ុត​​នៅ​ពេល​ព្រឹក គឺ​ពិត​ជា​ល្អ ខណៈ​ដែល​វា​ត្រូវ​បាន​គេ​រក​ឃើញ​ថា​ អាច​ជួយ​មិន​ឲ្យ​ឆាប់​ឃ្លាន​ ហើយ​ក៏​ជួយ​រក្សា​រាង​ឲ្យ​ស្ល៊ីម​ស្អាត​ផង​ដែរ​។
ក្រុម​អ្នកស្រាវជ្រាវ​មក​ពី​មជ្ឈមណ្ឌល​ស្រាវជ្រាវ Pennington Biomedical នៅ​រដ្ឋ Louisiana សហរដ្ឋ​អាមេរិក បាន​រក​ឃើញ​ថា ស៊ុត​អាច​បញ្ចុះ​នូវ​កម្រិត​អ័រម៉ូន Ghrelin ដែល​ធ្វើ​ឲ្យ​ឃ្លាន​ និង​បង្កើន​កម្រិត​អ័រម៉ូន PYY3-36 ដែល​ជួយ​រក្សា​ភាព​ឆ្អែត​បាន​យូរ​​ ដែល​​មាន​ន័យ​ថា ប្រសិន​បើ​អ្នក​ញ៉ាំ​ស៊ុត​នៅ​ពេល​ព្រឹក នោះ​អ្នក​អាច​ពន្យារ​ពេល​ញ៉ាំ​អាហារ​ពេល​ថ្ងៃ​​បាន​។
លោក​វេជ្ជ​បណ្ឌិត Nikhil Dhuandhar ដែល​ដឹក​នាំ​ការ​ស្រាវ​ជ្រាវ​នេះ បាន​ថ្លែង​ថា ស៊ុត​អាច​នាំ​អ្នក​ដែល​ធាត់​លើស​ទម្ងន់​ឲ្យ​សម្រក​ទម្ងន់​បាន​យ៉ាង​ជោគ​ជ័យ​ បន្ថែម​លើ​ប្រូតេអ៊ីន​ដែល​មាន​ជា​ច្រើន​នៅ​ក្នុង​ស៊ុត​៕

No comments:

Post a Comment