ក្រោយពីការតាមដានលើបុរសស្រីចំនួន១២១,០០០នាក់ក្នុងរយៈពេល ២០ឆ្នាំមក អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យហាតវើឌ បានធ្វើការបោះផ្យាយជាសាធារណៈនូវប្រភេទអាហារ ដែលមានគុណប្រយោជន៍ល្អបំផុត និងអាក្រក់បំផុតសំរាប់ការសំរកទំងន់។
អាហារល្អបំផុត
សណ្តែក : ជាបន្សំគ្នាដ៏ល្អនៃសារធាតុធាត់អសរីរាង្គ និងជាតិសរសៃដែលមានប្រយោជន៍។
ទឹកដោះគោជូ : ជាប្រភពនៃជាតិកាល់ស្យូម និងបន្ថែមដោយជាតិប្រូបីយ៉ូទីកដែលល្អសំរាប់សុខភាពពោះវៀន។
ផ្លែឈើ : មានកំរិតខ្ពស់នៃសារធាតុទឺក សារធាតុប្រឆាំងរោគមហារីក និងជាតិវីតាមីនជាច្រើនប្រភេទ។
គ្រាប់ធញ្ជាតិ : ពោរពេញទៅដោយវីតាមីនB និងសារធាតុសរសៃដែលជំនួយដល់សុខភាព។
ម្ទេសផ្លោក : មានជាតិកាឡូរីទាប តែផ្ទុកដោយជាតិវីតាមីនច្រើន សារធាតុបំប៉នច្រើន និងសារធាតុសរសៃកំរិតខ្ពស់។
អាហារអាក្រក់បំផុត
ដំឡូងបារាំងបំពង : ការបំពងធ្វើឲ្យកើនឡើងនៃកំរិតជាតិកាឡូរី និងធ្វើឲ្យធាតុភ្លាមៗ។
ភេស្ជជៈមានជាតិផ្អែម : សូមបំភេ្លចចោលនូវភេស្ជជៈទាំងនេះ ដើម្បីរក្សាជាតិកាឡូរីក្នុងខ្លួនរបស់អ្នក។
សាច់សត្វពណ៌ក្រហម (សាច់គោ ឬចៀម) : សូមជៀសវាងឲ្យបាននូវសាច់ទាំងនោះ ពិសេសសាច់ជាប់ខ្លាញ់ ដូចជា សាច់ស្មាមុខ ឆ្អឺងជំនឺ ឬបីជាន់ជាដើម។
សាច់កែច្នៃ : ពពួកសាច់បែបនេះ ផ្ទុកទៅដោយជាតិនីត្រាត និងកំរិតខ្ពស់នៃសារធាតុដែលធ្វើឲ្យងាយឡើងទំងន់៕
No comments:
Post a Comment