-បរិភោគអាហារប្រភេទសាច់សត្វដែលរួមមាន សាច់មាន់ ជ្រូក គោ ត្រីមឹកឲ្យតិចបំផុត ហើយបែរមកបរិភោគសាច់ត្រី ឬបន្លែ ឲ្យបានច្រើន ព្រោះថា ជាអាហារងាយរំលាយ គ្មានសារជាតិខ្លាញ់ ថែមទាំងមិនប្រឈមមុខនឹងការកើតរោគមហារីកទៀតផង។
-ជ្រើសរើសបរិភោគប្រភេទអាហារដែលស្រុស ឬស្ងោរ និងព្យាយាមបរិភោគអាហារអាំង ចៀន ឲ្យបានតិច ។
-ចៀសវាងការផឹកគ្រឿងស្រវឹង និងទឹកក្រូចក្នុងពេលបរិភោគអាហារប៊ូសហ្វេ ព្រោះថាគ្រឿងស្រវឹងសុទ្ធតែផ្តល់ថាមពលខ្ពស់ណាស់ និងត្រូវប្រើរយៈពេលយូរក្នុងការដុតបំផ្លាញ។ វិធីដ៏ល្អ គួរផឹកទឹកសុទ្ធ ឬ “ទឹកតែ” ជាការល្អបំផុត។
-មុនដួសសាច់សត្វមកបរិភោគ ចូរសង្កេតមើលឲ្យច្បាស់លាស់ថា មានសភាព រូប ពណ៌ក្លិន ខុសពីប្រក្រតីឬទេ។
-កុំប្រញាប់ទទួលទានខ្លាំងពេក គួរបរិភោគសន្សឹមៗ កុំប្រជែងគ្នាបរិភោគ។
-គួរបរិភោគអាហារប៊ូសហ្វេ ក្នុងហាងដែលសុវត្ថិភាពអាចទុកចិត្តបាន។ អាហារត្រូវស្រស់ស្អាត ព្រមទាំងសម្ភារៈដែលប្រើត្រូវស្អាតទៀតផង៕

No comments:
Post a Comment