Saturday, September 15, 2012

គុណប្រយោជន៍​នៅក្នុង​អាហារ​ខ្លាញ់​

កន្លងមក យើង​ធ្លាប់​ឮថា អាហារ​ខ្លាញ់​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព ក៏ប៉ុន្តែ​អ្នកដឹង​ទេ​ថា អាហារ​ខ្លាញ់ ក៏មាន​ប្រយោជន៍​ចំពោះ​សុខភាព​ដូចគ្នា​ដែរ​។​
​​អាហារ​ដែល​គេ​គិតថា​សម្បូរ​ទៅដោយ​សារជាតិ​ខ្លាញ់​បំផ្លាញ​សុខភាព ការពិត​អាហារ​ពួកនេះ បែរជា​លាក់ទុក​គុណប្រយោជន៍ ព្រោះ​វា​ជា​សារជាតិ​បំប៉ន​ខួរក្បាល​មួយ​ប្រភេទ ដែល​ខួរក្បាល​មិនអាច​ខ្វះ​បានទេ​។​
​​យោងតាម​លទ្ធផល​សិក្សា គេ​បាន​រកឃើញថា អាស៊ីដ​អូ​លេ​អ៊ិ ដែលមាន​នៅក្នុង​ខ្លាញ់ វា​នឹង​បំប្លែង​ទៅជា​សារជាតិ​បំប៉ន​ខួរក្បាល ក្រោយពេល​ធ្លាក់​ដល់​ពោះវៀន​។ ក្រៅពីនេះ គេ​រកឃើញ​ទៀតថា ខ្លាញ់​ជួយ​ព្យាបាល​រោគ​ពាក់ព័ន្ធ​នឹង​ការចងចាំ​អ្វី​ថ្មីៗ ព្រោះ​គេ​បាន​សាកល្បង​ឱសថ​សិប្ប​និ​មិ្ម​ត​ពី​សារជាតិ​ខ្លាញ់ ដើម្បី​កាត់បន្ថយ​បរិមាណ​ទ្រី​គ្លី​សឺ​រីត ដែលជា​ប្រភេទ​ខ្លាញ់​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​។​
​​ការសិក្សា​ស្រាវជ្រាវ បានបង្ហាញ​លទ្ធផល​ថា សារជាតិ​អូ​ឡេ​អាយ អ៊ិ​តា​ណូ​ឡា​មី​ត ឬ អូ​អ៊ី​អេ ក្នុង​កម្រិត​ខ្ពស់ វា​មាន​គុណភាព​ជួយ​កាត់បន្ថយ​ចំណង់​អាហារ​ធ្វើ​ឲ្យ​ទម្ងន់​ខ្លួន​ស្រក ហើយ​ថែមទាំង​ជួយ​កាត់បន្ថយ​បរិមាណ​កូ​ឡេ​ស្តេ​រ៉ូ​ល​នៅក្នុង​ឈាម​បាន​ទៀតផង​។​
​​លើសពីនេះទៅទៀត សារជាតិ អូ​អ៊ិ​អេ ជួយ​រក្សា​ការចងចាំ​ដោយ​ភ្ងោ​ច​សភាវគតិ និង​ជួយ​បង្កើន​កម្រិត​ចងចាំ​នៅក្នុង​ខួរក្បាល ត្រង់​ចំណែក​ដែល​ពាក់ព័ន្ធ​នឹង​ការចងចាំ​ផ្នែក​អារម្មណ៍​។ ពិសេស​ជាងនេះទៀត វា​ផ្តល់​ប្រយោជន៍​ក្នុង​ការវិវត្ត​ដល់​ពពួកសត្វ​ដែល​ចិញ្ចឹម​កូន​ដោយ​ទឹកដោះ ឲ្យ​ចងចាំ​បាន​ប្រភព និង​ពេលវេលា ដើម្បី​រក​អាហារ​ខ្លាញ់ៗ​មក​ស៊ី​ទៀតផង​។ ដូច្នេះ​អាច​ពោល​បាន​ថា អាហារ​ខ្លាញ់​ក៏មាន​សារសំខាន់​ក្នុង​ការវិវត្ត​ទាំង​មនុស្ស និង​សត្វ​ផងដែរ​។​
​​ដូចនេះ​គេ​មិនគួរ​បដិសេធ​អាហារ​ខ្លាញ់​ទាំងស្រុង​នោះទេ តែ​ទោះជា​យ៉ាងណាក្តី គួរ​បរិភោគ​ក្នុង​បរិមាណ​សមរម្យ​ផងដែរ ទើប​មិន​ប៉ះពាល់​ដល់​សុខភាព​៕

No comments:

Post a Comment