មិនខុសពីប្រភេទផ្លែឈើ និង បន្លែដទៃទៀត ដំឡូងជា្វគឺពិតជាមានអត្ថប្រយោជន៍ជាច្រើន ចំពោះសុខភាពរបស់យើងរាល់គ្នា។ ខាងក្រោមនេះ គឺជាគុណសម្បត្តិដែលអ្នកនឹងទទួលបាន នៅពេលដែលអ្នក បានទទួលទានដំឡូងជ្វាជាប្រចាំ៖
១.វាមានផ្ទុកនូវជាតិសសៃដ៏ច្រើនលើសលុប
ដំឡូងជ្វា គឺមានផ្ទុកនូវជាតិសសៃស្ទើរតែ ២ដងច្រើនជាង ប្រភេទដំឡូងផ្សេងៗទៀត។ ក្នុងដំឡូងជា្វមួយ ផ្លែគឺមានស្តុកនូវ ជាតិសសៃប្រមាណជា ៧ក្រាម ដែលវានឹងបង្កើតបានជាជាតិម្ស៉ៅដ៏ល្អ បន្ថែមទៅលើ អាហាររាល់ប្រភេទ។ កម្រិតស្តុកទុកដ៏ខ្ពស់នៃជាតិសសៃនេះ បានផ្តល់អោយវានូវ គុណភាពនៃការដុត រំលាយដ៏យឺត ក្នុងរាងកាយ ដែលវា មានន័យថា ថាមពលកាឡូរីនឹងត្រូវបានប្រើប្រាស់យ៉ាងយឺតៗ និង មានប្រសិទ្ធិភាព ជាងពពួកអាហារកាបូអ៊ីដ្រាត ដែលមានជាតិសសៃទាប។

២. ជួយធ្វើអោយបេះដូងមានសុខភាពល្អ
ដំឡូងជ្វា គឺមានផ្ទុកនូវវីតាមីន B6 ក្នុងកម្រិតដ៏ខ្ពស់។ វីតាមីននេះ គឺមានសារៈសំខាន់ ក្នុងការបំបែក នូវសារធាតុម្យ៉ាង ដែលត្រូវបានគេហៅថា homocysteine ដែលធ្វើអោយសសៃអាទែ និង សសៃឈាមឡើងរឹងក្រិន។ វីតាមីន B6 នេះ ក៏បានជួយរក្សាអោយ ផ្លូវនៃលំហូរឈាមដែលសំខាន់ៗ មានភាពបត់បែន និង មានសុខភាពល្អ ដែលវានឹងជួយធ្វើអោយចរន្តឈាមធ្វើដំណើរបានយ៉ាងល្អ នៅក្នុងសិរីរាង្គ និង រាងកាយរបស់យើង។
បន្ថែមពីនេះទៅទៀត ដំឡូងជ្វា មានផ្ទុកផងដែរនូវ កម្រិតដ៏ខ្ពស់នៃប៉ូតាស្យូម។ វាមានតួនាទីយ៉ាងសំខាន់ ក្នុងការជួយបន្ទាបសម្ពាធឈាម ដោយជួយគ្រប់គ្រងនូវជាតិសូដ្យូមដែលលើស នៅក្នុងរាងកាយ និងលៃតម្រូវតុល្យភាពនៃសារធាតុរាវ នៅក្នុងរាងកាយអោយមានលំនឹងល្អ។ វាក៏ជាប្រភេទអេឡិចត្រូលីត្រដ៏ សំខាន់ ដែលជួយក្នុងការលៃតម្រូវនូវ ចង្វាក់បេះដូងពីធម្មជាតិ និង ជួយរក្សាមុខងារជាប្រក្រតីរបស់ ខួរក្បាល និង ប្រព័ន្ធប្រសាទកណ្តាលផងដែរ។

៣. វាសម្បូរទៅដោយសារជាតិបេតាការ៉ូតែន ( Beta-carotene)
បេតាការ៉ូតែន ឬ ត្រូវបានគេហៅម្យ៉ាងទៀតថា វីតាមីន A គឺជាប្រភេទសារធាតុប្រឆាំងនឹងប្រតិកម្មអុកស៊ីតដ៏សំខាន់មួយ។ ដំឡូងជ្វាក្នុងទំហំដ៏សមល្មមមួយ អាចផ្តល់អោយរាងកាយអ្នកនូវ កម្រិតនៃវីតាមីន A ដែលត្រូវបានណែនាំ សម្រាប់ការទទួលទានជាប្រចាំថ្ងៃ។ វីតាមីនមួយនេះ គឺមានអត្ថប្រយោជន៍ នៅក្នុងការបង្ការនូវ ប្រភេទនៃជំងឺមហារីកផ្សេងៗជាច្រើន ដោយសារតែវា គឺជាសមាសធាតុប្រឆាំងនឹងប្រតិកម្ម អុកស៊ីតដ៏មានសក្តានុពលខ្លាំងជាងគេមួយ ។
សារធាតុបេតាការ៉ូតែន ក៏ជួយនៅខាងក្នុងរាងកាយរបស់អ្នកបានផងដែរ ដោយវាជួយការពារស្បែក របស់ពីការបំផ្លាញរបស់ពន្លឺព្រះអាទិត្យ ដោយការជួយទប់ស្កាត់ និង ព្យាបាលនូវកោសិកាដែលបានប្រឈមខ្លាំងទៅនឹង កាំរស្មីយូវី។ វាក៏ជាសារធាតុបំប៉នដ៏ល្អប្រសើរ ចំពោះសុខភាពភ្នែករបស់អ្នក ព្រមទាំងមានទំនាក់ទំនងផងដែរ ក្នុងការជួយបង្ការនូវការបាត់បង់នូវសម្តត្ថភាពនៃការមើលឃើញ និង ជំងឺភ្នែកឡើងបាយ។

៤.ជាប្រភពដ៏ល្អនៃ សារធាតុម៉ង់ហ្គាណែស
ម៉ងហ្គាណែស គឺជាសារធាតុរ៉ែម្យ៉ាង ដែលមានអត្ថប្រយោជន៍ដ៏អស្ចារ្យមួយចំនួន ចំពោះសុខភាព។ វាគឺជាសមាសធាតុស្នូល នៅក្នុងកត្តាមេតាប៉ូលីសនៃ កាបូអ៊ីដ្រាត ដែលជួយទ្រទ្រង់នូវកម្រិតជាតិស្ករ ក្នុងឈាមអោយមានស្ថេរភាពល្អ។
វាក៏ជាកត្តាមួយនៅ ក្នុងអង់ស៊ីម ដែលមានតួនាទីយ៉ាងសំខាន់ ក្នុងការបង្កើតនូវថាមពល ក៏ដូចជាជួយអោយ មានការប្រើនូវសមាសធាតុប្រឆាំងនឹងប្រតិកម្មអុកស៊ីត អោយមានប្រសិទ្ធិភាពល្អបានផងដែរ។ ដំឡូងជ្វានេះ ត្រូវបានគេប្រើសម្រាប់ជួយ ព្យាបាលដល់ជំងឺខ្វះឈាម និង រោគសញ្ញាផ្សេងៗជាច្រើនទៀតនៃវដ្តរដូវចំពោះស្ត្រី ។

៥. សម្បូរទៅដោយវីតាមីន C និង E
វាមិនត្រឹមតែមានគុណសម្បត្តិ ក្នុងការស្តុកទុកនូវសារធាតុបេតាការ៉ូតែននោះទេ ដំឡូងជ្វាក៏សម្បូរផងដែរនូវ វីតាមីន C និង E ។ ពួកវា គឺជាវីតាមីនប្រឆាំងនឹងប្រតិកម្មអុកស៊ីតបានយ៉ាងល្អ ហើយមានតួនាទីយ៉ាងសំខាន់ ក្នុងការការបង្ការនូវជំងឺផ្សេងៗដទៃទៀត ។
វីតាមីនទាំងពីរនេះ ក៏មានតួនាទីយ៉ាងធំ ចំពោះសុខភាពជាទូទៅ និង សម្រស់នៃស្បែក និងសសៃសក់ ដែលធ្វើអោយវាក្លាយជា ថ្នាំគ្រាប់វីតាមីនបំប៉នដ៏ល្បីល្បាញមួយ។ ការរួមបញ្ចូលគ្នារវាងសារធាតុបេតាការ៉ូតែន និង វីតាមីន C និង E បានធ្វើអោយដំឡូងជ្វា ក្លាយជាអាហារដ៏ល្អមួយ សម្រាប់បង្កើននូវ សម្រស់របស់អ្នក ដែលសារធាតុបំប៉នទាំងនេះ នឹងជួយដល់ធ្វើអោយស្បែករបស់អ្នកសថ្លា និង សសៃសក់មានទម្ងន់ភ្លឺរលោងជាប់ជាប្រចាំបាន ៕

No comments:
Post a Comment