ការថើបជា សាមួយដែលអាចបញ្ជាក់ពីសេចក្តីស្រឡាញ់ចំពោះគូស្នេហ៍ និងការបន្ថែមរសជាតិស្នេហ៍ឱ្យកាន់តែមានន័យ។ ការថើបមានរាប់រយប្រភេទ ក៏ប៉ុន្តែការថើបខ្លះពុំបានធ្វើឱ្យដៃគូរបស់ខ្លួនទទួលបានសេចក្តីសុខ ទេ ។
១-ថើបត្រចៀក៖ ការថើបទងត្រចៀកប្រហែលជាលោកអ្នកមិនសូវបានចាប់អារម្មណ៍ ប៉ុន្មានទេ ប៉ុន្តែការថើបទងត្រចៀក គឺអាចជួយឱ្យដៃគូរបស់យើងត្រេកត្រអាលខ្លាំង ហើយវាក៏ជាអន្ទាក់ល្បួងចិត្តដៃគូរបស់យើងផងដែរ ។ ដើម្បីអនុវត្តឱ្យមានប្រសិទ្ធភាពគឺបុរសគប្បីទាញដៃគូផ្តេកមកលើ ដើមទ្រូងរបស់ខ្លួន ហើយចាប់ផ្តើមថើបថ្នមៗ ហើយជួនកាលយើងអាចខាំញេញតិចៗដើម្បីបន្ថែមរសជាតិរបស់វា ។
២-ថើបបែបមេអំបៅ៖ គឺជាការថើបបែបសាមញ្ញ តែមានលក្ខណៈផ្អែមល្អែម។ ដើម្បីថើបបែបមេអំបៅនេះគឺយើងត្រូវឱនមុខរកគ្នាឱ្យបានជិតបំផុត ដើម្បីឱ្យរោមភ្នែករបស់យើងប៉ះគ្នាប្រិចចុះប្រិចឡើង របៀបដូចមេអំបៅបក់ស្លាប ។
៣-ថើបបែបទេពធីតា៖ ស្ត្រីភាគច្រើនចូលចិត្តការថើបបែបនេះខ្លាំងណាស់ ពីព្រោះវាគឺជាការថើបដែលផ្តល់នូវការយកចិត្តទុកដាក់ និងក្តីស្រឡាញ់ច្រើនដល់ដៃគូ ។ ត្រង់ចំណុចនេះយើងត្រូវយកបបូរមាត់របស់យើងថើបស្រាលៗត្រង់រង្វង់ ស្មាទាំងសងខាងរបស់នាង ។
៤-ការថើបច្រមុះ ៖ គឺការថើបដោយប្រើច្រមុះត្រដុសគ្នាស្រាលៗរហូតដល់ដៃគូរបស់អ្នកមានអារម្មណ៍សប្បាយរីករាយ ។
៥-ការថើបថ្ងាស ៖ តាមការសង្កេតការថើបថ្ងាសជារឿយៗតែងតែកើតឡើងចំពោះម្តាយ និងកូន ឬមិត្តភក្តិ ក៏ប៉ុន្តែនៅពេលដៃគូរបស់យើងខឹង គឺការថើបថ្ងាសអាចជួយកាត់បន្ថយកំហឹងរបស់ដៃគូយើងបានមួយកម្រិតដែរ ។
៦-ការថើបបបូរមាត់ ៖ ការថើបបបូរមាត់គឺជួយបន្ថែមអាម្មរណ៍ភ្លឺថ្លា និងរំភើប ។ ចំពោះការថើបបបូរមាត់នេះគឺយើងត្រូវថើបជញ្ជក់បបូរមាត់ផ្នែក ខាងក្រោមថ្នមៗឱ្យបានកាន់តែយូរកាន់តែល្អ ។
៧-ការថើបជញ្ជក់មាត់ ៖ ការថើបប្រភេទនេះមិនសូវបានយកមកអនុវត្តប៉ុន្មានទេ ពីព្រោះវាធ្វើឱ្យភាគីទាំងសងខាងថប់ដង្ហើមនៅពេលដាក់មាត់ក្នុងមាត់ គ្នាដោយរោលរាលយ៉ាងយូរ ។
៨-ថើបថ្ពាល់៖ នេះគឺជាការថើបដែលមនុស្សទូទៅដឹងគ្រប់ៗគ្នា ។ ការថើបបែបនេះគឺមិនត្រឹមតែមានលក្ខណៈមនោសញ្ចេតនាប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាមធ្យោបាយមួយសម្រាប់ស្វាគមន៍គ្នាផងដែរ ជាពិសេសសម្រាប់ពួកអឺរ៉ុប។ ដើម្បីឱ្យមានលក្ខណៈបែបមនោសញ្ចេតនាផ្អែមល្លែមចំពោះការថើបថ្ពាល់ លោកអ្នកត្រូវយកដៃដាក់នៅលើស្មារបស់ដៃគូស្រាលៗ ហើយបន្ទាប់មកយកច្រមុះរបស់អ្នកថើបទៅលើថ្ពាល់ទាំងសងខាងដោយថ្នមៗ ៕
No comments:
Post a Comment