Monday, July 1, 2013

សាកល្បង​ធ្វើ​ស្រា​ក្រឡុក​ដោយ​ខ្លួន​ឯង​បន្តិច​មើល!

តើ​អ្នក​ធ្លាប់​ទទួល​ទាន និង​ភ្លក្ស​រសជាតិ​ស្រា​ក្រឡុក​ឬ​ហៅ​ជា​ពាក្យ​បរទេស​ថា Cocktail ដែរ​ឬ​ទេ?​Cocktail ជា​ភេសជ្ជៈ​ស្រវឹង​ដែល​មាន​លាយ​ជាមួយ​គ្រឿង​ផ្សំ​ផ្សេង​ទៀត​ដូចជា ទឹក​ផ្លែ​ឈើ នឹង​សារជាតិ​ជូរ​មួយ​ចំនួន​។ សព្វ​ថ្ងៃ Cocktail មាន​ភាព​ពេញ​និយម​ក្នុង​ចំណោម​យុវវ័យ។ ទាំង​បុរស​និង​ស្ត្រី​អាច​ទទួល​ទាន​វា​បាន​ដូច​គ្នា ដែល​ភាគ​ច្រើន​យើង​អាច​រក​បាន cocktails ដែល​មាន​ច្រើន ប្រភេទ​ផ្សេង​គ្នា​នៅ​តាម​ភោជនីយដ្ឋាន ឬ​កន្លែង​កម្សាន្ត​តាម​បែប​បរទេស។
Singapore Sling គឺជា​ប្រភេទ cocktails មួយ ដែល​ងាយ​ស្រួល​ធ្វើ ហើយ​គ្រប់​គ្នា​អាច​ធ្វើ​បាន និង​រីករាយ​ជាមួយ​ក្រុម​គ្រួសារ​នៅ​ឯ​ផ្ទះ។
លោក Lee អ្នក​គ្រប់​គ្រង​ផ្នែក​ភេសជ្ជៈ​និង​អាហារ​នៅ​ភោជនីយដ្ឋាន Rambutan បាន​ធ្វើ​ការ​ចែក​រំលែក​នូវ​រូបមន្ត​នៃ​ការ​ក្រឡុក Singapore Sling។
បើ​យោង​ទៅ​តាម​សម្តី​លោក Lee មាន​គ្រឿង​ផ្សំ​មួយ​ចំនួន​ដែល​យើង​ត្រូវ​ការ​ដែល​មាន ដូចជា Gin និង​Cointreauliqueur ទឹក​ក្រូច​ឆ្មារ​ស្រស់ ម្នាស់​គាប​ទឹក​ឬ​ទឹក​ម្នាស់​ស្រស់ ទឹក​ស្ករ Cherry brandy ប្រភេទ​ទឹក​នៃ​រសជាតិ Cherry Grenadine syrup ដែល​ជា​ប្រភេទ​ទឹក​សេរ៉ូ ទឹកកក ក៏​ដូច​ជា​កែវ​ក្រឡុក​ផង​ដែរ។
លោក​បាន​និយាយ​ថា​៖ «ប្រសិន​បើ​អ្នក​មាន​គ្រឿង​ផ្សំ​ទាំងអស់​ដែល​ខ្ញុំ​បាន​រៀប​រាប់​យើង​អាច​ធ្វើ Singapor Sling ជា​ភេសជ្ជៈ​សម្រាប់​កម្មវិធី​ជប់​លៀង​នៅ​ផ្ទះ​របស់​អ្នក​បាន​»។ លោក បាន​បន្ថែម​ថា៖ «ភាគ​ច្រើន​នៃ​គ្រឿង​ផ្សំ​ទាំង​នោះ​គឺ​អាច​រក​បាន​នៅ​ក្នុង​ផ្សារ​ទំនើប​ណា​មួយ ដូច្នេះ​អ្នក​អាច​ទិញ​វា ហើយ​ព្យាយាម​សាកល្បង​ធ្វើ​ដោយ​ខ្លួន​ឯង»។
លោក Lee បាន​ចាប់​ផ្តើម​ពន្យល់​ពី​ដំណើរ​ការ​នៃ​ការ​ធ្វើ Singapore Sling ថា ដំបូង​ត្រូវ​ការ​វាស់​នូវ​ចំណុះ​នៃ​គ្រឿង​ផ្សំ​ទាំងអស់​ដែល​យើង​ត្រូវ​ប្រើ។ ចំពោះ​ការ​វាស់​រង្វាល់​នេះ​វា​ក៏​អាស្រ័យ​លើ​ចំណូល​ចិត្ត​របស់​អ្នក​ដែល​ទទួល​ទាន​ថា តើ​អ្នក​ទទួល​ទាន​ចូល​ចិត្ត​សារធាតុ​ស្រវឹង​ខ្លាំង​ឬ​តិច។ ដូច្នេះ​អ្នក​អាច​គ្រប់​គ្រង​នូវ​សារធាតុ​ស្រវឹង​នោះ​តាម​ការ​ចង់​បាន​របស់​អ្នក។
លោក​បាន​ពន្យល់​ទៀត​ថា៖ «ដំបូង​យើង​ត្រូវ​ដាក់​ទឹក​ក្រូច​ឆ្មារ​ស្រស់​ចូល​ទៅ​ក្នុង​កែវ​ក្រឡុក បន្ទាប់​មក​បន្ថែម​ទឹក​ម្នាស់​ស្រស់ ទឹក​ស្ករ Gin Cherry Brandy និង​គ្រឿង​ផ្សំ​ផ្សេង​ទៀត​ក៏​ដូចជា​ទឹកកក​តូចៗ​ទាំង​អស់​ចូល​គ្នា​រួច​ហើយ​ក្រឡុក​វា។​បន្ទាប់​មក​យើង​ចាក់​វា​ចូល​ទៅ​ក្នុង​កែវ​មួយ​និង​បន្ថែម​នៅ​ដុំ​ទឹកកក​តូចៗ​បន្ថែម​ទៀត​ដើម្បី​ឲ្យ​ពេញ​នៅ​ចំណុះ​កែវ​»។
បន្ទាប់​ពី​អ្នក​ទទួល​បាន Singapore Sling មួយ​កែវ​ហើយ ដើម្បី​ធ្វើ​ឲ្យ​វា​កាន់​តែ​គួរ​ឲ្យ​ចាប់​អារម្មណ៍ និង​មើល​ទៅ​ស្រស់​ស្អាត​អ្នក​អាច​ធ្វើ​ការ​តុប​តែង​កែវ​ជាមួយ​នឹង​ផ្លែ​ឈើ​មួយ​ចំនួន។ បន្ទាប់​មក​អ្នក​អាច​រីករាយ​ជាមួយ​Singapore Sling ដ៏​ជក់​ចិត្ដ៕

Source: postkhmer.com

Wednesday, June 19, 2013

ការ​ហាត់​ពង្រឹង​សាច់ដុំ​ជុំវិញ​ទ្វារមាស​អាច​បង្កើន​សេចក្ដីសុខ​លើ​គ្រែ​ដល់​នារី

ស្ត្រី​​មាន​សាច់ដុំ​ជុំវិញ​ទ្វារ​មាស​រឹង​មាំ អាច​កាត់បន្ថយ​ការ​លេច​នោម លេច​លាមក និង​ជួយ​ឲ្យ​នាង​រួមភេទ​បាន​ដល់ឋាន​ស្រណុក​ស្រួល។
ក្រៅ​ពី​ជួយ​ឲ្យ​ស្រ្តី​អាច​ការពារ​អាការ​លេច​ទឹកនោម​លំហាត់ប្រាណ​ពង្រឹង​សាច់ដុំ​ទ្វារមាស​ដែល​ភាសា​អង់គ្លេស​ហៅថា ឃីហ្គល (Kegel) ក៏​រួម​ចំណែក​ធ្វើ​ឲ្យ​ទ្វារមាស​តឹងណែន និង​បង្កើន​អារម្មណ៍​ផ្លូវភេទ​របស់​ស្ត្រី​ផង​ដែរ។
រក​ឃើញ​ដោយ​វេជ្ជបណ្ឌិត អាណុល ខីហ្គល នៅ​ឆ្នាំ​១៩៤៨ លំហាត់ប្រាណ​នេះ​ត្រូវ​បាន​គេ​ជឿ​ថា អាច​ពង្រឹង​សាច់ដុំ​បរិវេណ​ប្រដាប់​ភេទ ដែល​ទ្រទ្រង់​អវយវៈ​ស្បូន​ប្លោកនោម​ពោះវៀន​និង​ពោះវៀន​ធំ​ទៀត​ផង។ លំហាត់ប្រាណ​មួយ​នេះ​ស្រ្តី​អាច​ហាត់​វា​បាន​គ្រប់​ពេលវេលា​និង​គ្រប់​ទីកន្លែង ដោយ​គ្រាន់​តែ​ស្វែង​យល់​នូវ​វិធីសាស្ត្រ​ងាយ​ៗ​ដូច​ខាង​ក្រោម។
ហេតុ​អ្វី​បាន​ជា​ចាំបាច់​មាន​ការ​ហាត់ប្រាណ​ពង្រឹង​ឆ្អឹង​ត្រគាក​?
មាន​កត្តា​ជាច្រើន​ដែល​បង្ក​ឲ្យ​បរិវេណ​សាច់ដុំ​ម្ដុំ​ទ្វារមាស​របស់​ស្រ្តី​ទទួល​រង​នូវ​ការ​ចុះ​ខ្សោយ​ជាពិសេស​នៅ​ពេល​មាន​គភ៌ សម្រាល​កូន ការ​វះកាត់​ផ្សេង​ៗ ការ​ឡើង​ទម្ងន់ និង​ការ​វិវត្ត​នៃ​អាយុកាល។ ដូច្នេះ​ហើយ​បាន​ជា​ស្រ្តី​ទាំងឡាយ​គប្បី​ស្វែងយល់​ពី​ការ​ហាត់​មួយ​នេះ ដោយ​វា​បាន​ផ្តល់​សារៈសំខាន់​មួយ​ចំនួន​ដូចជា​៖​
- កាត់​បន្ថយ​អាការ​លេចនោម​ពេល​ស្រ្តី​កណ្តាស់​សើច​ឬ​ក្អក​ខ្លាំង​ៗ។
- ពង្រឹង​ប្រព័ន្ធ​តម្រងនោម​និង​កាត់​បន្ថយ​ការ​ឈឺនោម​ញឹកញាប់​បាន​ខ្លះ។
- សម្រួល​កុំ​ឲ្យ​ពោះវៀន​ធំ​មាន​ការ​លេច​លាមក​ខុស​ប្រក្រតី។
- កាត់​បន្ថយ​ការ​ធូររលុង ឬ​យារ​ធ្លាក់​នៃ​ទ្វារមាស​បាន​មួយ​កម្រិត។
- បង្កើន​អារម្មណ៍​ផ្លូវភេទ និង​ជួយ​ឲ្យ​ស្ត្រី​បាន​ដល់​ឋានសុខ​ស្រណុកស្រួល។
តើ​លំហាត់​ប្រាណ​ឃីហ្គល​ស័ក្ដិសម​សម្រាប់​ស្ត្រី​ក្នុង​ពេល​ណា​ខ្លះ?
ការ​ហាត់ប្រាណ​ពង្រឹង​សាច់ដុំ​ទ្វារមាស​ល្អ​ប្រសើរ​សម្រាប់​សុខភាព​ស្រ្តី​ទូទៅ ស្ត្រី​នា​អំឡុង​ពេល​មាន​គភ៌​និង​បន្ទាប់​ពី​ពេល​សម្រាល​កូន​។
តើ​លំហាត់ប្រាណ​សាច់ដុំ​ជុំវិញ​ទ្វារមាស​អាច​ធ្វើ​ទៅ​បាន​យ៉ាង​ដូចម្ដេច​?
មុន​នឹង​ចាប់​ផ្ដើម​ហាត់ ស្ត្រី​ត្រូវ​ដឹង​ថា​អ្វី​ជា​សាច់ដុំ​ជុំវិញ​ទ្វារមាស​(PC Muscle) របស់​ខ្លួន​ជា​មុន​សិន។
ចង់​ដឹង​ថា​សាច់ដុំ​នោះ​នៅ​កន្លែង​ណា ពេល​ដែល​កំពុង​នោម សូម​សាកល្បង​ខ្ជឹប​បង្អាក់​ទឹកនោម​ហើយ​បន្ធូរ​មក​វិញ។ បើ​អ្នក​ធ្វើ​បាន​ជោគជ័យ នោះ​មាន​ន័យថា អ្នក​រក​ឃើញ​សាច់ដុំ​ជុំវិញ​ទ្វារមាស​បាន​សម្រេច​ហើយ។
អ្នក​អាច​ចាប់​ផ្ដើម​ហាត់ប្រាណ​ដោយ​គេង​រាប​ហើយ​ខំប្រឹង​ខ្ជឹប​សាច់ដុំ​នោះ​ទុក​ឲ្យ​បាន​៥​វិនាទី​រួច​សឹម​បន្ធូរ​វា​មក​វិញ​៥​វិនាទី។ ពេល​ហាត់​ម្ដង​ៗ អ្នក​ត្រូវ​ធ្វើ​ចលនា​ខ្ជឹប​ហើយ​បន្ធូរ​ដដែល​ៗ​ឲ្យ​បាន​៤​ទៅ​៥​ដង​រួច​សម្រាក​១០​វិនាទី​មុន​នឹង​ចាប់​ផ្ដើម​ហាត់​សា​ជា​ថ្មី​ម្ដង​ទៀត។
ក្នុង​មួយ​ថ្ងៃ​អ្នក​អាច​ហាត់​ខ្ជឹប និង​បន្ធូរ​ឲ្យ​បាន​៣​ពេល ដោយ​១​ពេល​ត្រូវ​ធ្វើ​ចលនា​ខ្ជឹប​ហើយ​បន្ធូរ​៤​ទៅ​៥​ដង។
តើ​គួរ​ចៀសវាង​អ្វី​ខ្លះ​ក្នុង​ពេល​ហាត់​ពង្រឹង​សាច់ដុំ​ជុំវិញ​ទ្វារ​មាស​ទេ?
នៅ​ពេល​ហាត់ អ្នក​ត្រូវ​តែ​ផ្ចង់​ស្មារតី​ទៅ​លើ​សាច់ដុំ​ទ្វារមាស​តែ​ម្យ៉ាង​គត់។ ដើម្បី​ឲ្យ​បាន​លទ្ធផល​ល្អ ចូរ​ចៀសវាង​ការ​ប្រឹង​ផត​ពោះ ប្រឹង​សាច់ដុំ​គល់ភ្លៅ និង​កំប៉េះគូទ​ជាដើម។ នៅ​ពេល​ហាត់ប្រាណ​សាច់ដុំ​ទ្វារមាស​អ្នក​ក៏​មិន​គួរ​ទប់​ដង្ហើម​ដែរ ចូរ​ដក​ដង្ហើម​តាម​ធម្មតា។
អ្នក​មិន​គួរ​យក​លំហាត់ប្រាណ​នេះ​មក​ហាត់​ពេល​កំពុង​ជុះ​នោម​ឡើយ។ ការ​ខ្ជឹប​បង្អាក់​ទឹកនោម អាច​ធ្វើ​ឲ្យ​ខ្សោយ​ក្រពេញ​នោម និង​សាច់ដុំ​ទៅវិញ​ទេ។
ពេល​ណា​ខ្លះ​ទើប​ល្អ​សម្រាប់​ការ​ហាត់ប្រាណ​ពង្រឹង​សាច់ដុំ​ជុំវិញ​ទ្វារមាស?
អ្នក​គួរ​តែ​ប្រតិបត្តិ​វា​ប្រចាំ​ថ្ងៃ​ឲ្យ​ក្លាយ​ជា​ទម្លាប់​តែ​ម្តង។ អ្នក​អាច​ហាត់​វា​គ្រប់​ពេល​បាន។ សូម្បី​តែ​ពេល​អ្នក​អង្គុយ​ធ្វើ​ការងារ​ក៏​អាច​ប្រើ​ពេលវេលា​ដើម្បី​ហាត់​ខ្ជឹប និង​បន្ធូរ​សាច់ដុំ​នេះ​ដោយ​មិន​មាន​អ្នក​ណា​ម្នាក់​ដឹងថា​អ្នក​កំពុង​ហាត់​ដែរ។
តើ​ធ្វើ​ដូចម្ដេច​បើ​ជួប​បញ្ហា​ពេល​ធ្វើ​លំហាត់ប្រាណ​បែប​នេះ​?
ប្រសិន​បើ​អ្នក​មាន​បញ្ហា​ក្នុង​ការ​ហាត់ប្រាណ​បែប​នេះ​កុំ​មាន​អារម្មណ៍​ខ្មាសអៀន​ឲ្យ​សោះ​ក្នុង​ស្វែងរក​ជំនួយ​ពី​អ្នក​ជំនាញ​។ សូម​កុំ​ព្យាយាម​សម្ងំ​ហាត់​វា​តែ​ឯង​ដោយ​ខុស​បច្ចេកទេស​ឲ្យ​សោះ​។
ក្នុង​ករណី​ខ្លះ អ្នក​ជំនាញ​អាច​ប្រើ​ឧបករណ៍​តូច​មួយ​ស៊ក​បញ្ចូល​នៅ​ក្នុង​ទ្វារមាស ឬ​រន្ធគូទ​ដើម្បី​តាមដាន​ថា​តើ​អ្នក​កំពុង​ហាត់​ខ្ជឹប និង​បន្ធូរ​នៅ​ត្រង់​សាច់ដុំ​ដ៏​ត្រឹមត្រូវ​ដែរ​ឬ​ទេ​?
តើ​ការ​ហាត់ប្រាណ​នេះ​ហុច​ផល​នៅ​រយៈពេល​យូរ​ប៉ុនណា​ដែរ​?
ប្រសិន​បើ​អ្នក​ហាត់​វា​ជា​ប្រចាំ​នោះ អ្នក​អាច​នឹង​ឆាប់​ទទួល​បាន​ផល​ពី​វា​តាមរយៈ​អាការ​បាត់​លេចនោម​ខុស​ពី​ធម្មតា​នា​រយៈពេល​ពីរ​ឬ​បី​ខែ។ ទោះ​យ៉ាងណា​អ្នក​គួរ​តែ​បន្ត​ហាត់​វា​ឲ្យ​ក្លាយ​ជា​ទម្លាប់​ប្រចាំ​ជីវិត​តែ​ម្ដង​រឹត​តែ​ល្អ៕ PR

ប្រភពៈ ភ្នំពេញ​ប៉ុស្តិ

Sunday, June 16, 2013

មូលហេតុ​ដែល​ធ្វើអោយ​បុរស​ឆាប់​ចេញ​ទឹកកាម​

បុរស​ភាគច្រើន​តែង​មាន​កង្វល់ នឹង​បញ្ហា​នៃ​រយៈពេល នៃ​ការបញ្ចេញ​ទឹកកាម​របស់គេ ។ បើទោះជា​វា​លឿន​ពេក ឬ យូរ​ពេក​គឺ​សុទ្ធតែ​ជា​ប្រភព​នៃ​បញ្ហា​សុខភាព​របស់​អ្នក ទាំងអស់​។
ថ្ងៃនេះ យើង​សូម​បង្ហាញ​នូវ ហេតុផល​មួយ​ចំនួន ដែល​បណ្តាល​អោយ​អ្នក​ឆាប់​ចេញ​ទឹកកាម​ជាង​ធម្មតា ខណៈពេល​ដែល​អ្នក​កំពុង​រួមភេទ​៖
  •  ជំងឺ​រលាក​បង្ហូរ​នោម​ឬ​ជំងឺ​រលាក​ក្រពេញ​ឬ​ប្រូ​ស្ដាត ៖ ព្រោះថា​ការរំខាន​ដែល​កើតចេញ​ពី​ជំងឺ​ទាំងនេះ​ធ្វើ​ឱ្យ​បុរស​មិន​ស្រួល​ក្នុង​ចិត្ដ​និង​ធ្វើឱ្យបុ​រសអាច​ខំ​បាញ់​បញ្ចេញ​ទឹកកាម​បានដែរ​។​
  • ការសេព​គ្រឿងញៀន ៖ ការប្រើប្រាស់​គ្រឿងញៀន​មួយចំនួន​ដូចជា​ពួក​កូកាអ៊ីន​ពួក​អំ​ហ្វេ​តា​​មីន​ជា​ដើម អាច​ជម្រុញ​ដល់​ការ​ដាស់​ឬ​ភ្ញោ​ច​កាមារម្មណ៍​និង​ប្រព័ន្ធ​ប្រសាទ​ដែល​ឈាន ដល់​ការ​ឆាប់​ចេញ​ទឹកកាម​បានដែរ​។​
  • វិបត្ដិ​ការឡើង​រឹង​នៃ​លិង្គ​លិង្គ​ងាប់ ៖ បុរស​ដែល មាន​ការពិបាក​ក្នុង​ការរក្សា​លិង្គ​ឱ្យ​ឡើង​រឹង​បាន​យូរ​គាត់​តែងតែ​ចង់​ធ្វើ ការ​ស៊ក​បញ្ចូល​លិង្គ​ទៅក្នុង​ទ្វារមាស​របស់​ស្ដ្រី​ឱ្យបាន​ឆាប់ ប្រយោជន៍​ខ្លាច​លិង្គ​ស្រក​លែង​រឹង​វិញ​រហ័ស​ពេក ទីបំផុត​ការ​ឆាប់​ចេញ​ទឹកកាម​កើតមានឡើង​។​
  • វិបត្ដិ​ផ្លូវចិត្ដ ឬ​ការតាន​តឹងចិត្ដ ៖ ច្រើនតែ កើតឡើង​ពេល​ស្ដ្រី​ជា​ដៃគូ​ចូល​ចិត្ដ​និយាយ​អំពី​​កម្លាំង​ផ្លូវភេទ និង​រិះគន់​ភាព​អន់ ខ្សោយ​ខាង​ផ្លូវភេទ​របស់​បុរស​ជា​ដៃគូ​ថា​អន់​នេះ​អន់​នោះ ខ្លួន​ចង់​បាន​នេះ​ចង់បាន​នោះ មិន​បាន​ដូចចិត្ដ​។ ការចង់​ឆាប់​ដល់​កំពូល​នៃ​សេចក្ដីសុខ​ផ្លូវភេទ និង​វ័យ​ខុស​គ្នា​រវាង​ដៃគូ​រួមភេទ​ទាំងពីរ​(​បុរស​ចាស់​ស្ដ្រីក្មេង​ជាដើម​) ក៏​ជា​ដើមហេតុ​នៃ​ការ​ឆាប់​ចេញ​ទឹកកាម​ដែរ​៕

ប្រភេទ​ផ្សេងៗ​នៃ​ការ​ថើប​ដែល​អាច​ផ្តល់​សេចក្តីសុខ​ដល់​គូស្នេហ៍​

ការ​ថើប​ជា សា​មួយ​ដែល​អាច​បញ្ជាក់​ពី​សេចក្តីស្រឡាញ់​ចំពោះ​គូស្នេហ៍ និង​ការបន្ថែម​រសជាតិ​ស្នេហ៍​ឱ្យ​កាន់តែ​មាន​ន័យ​។ ការ​ថើប​មាន​រាប់រយ​ប្រភេទ ក៏​ប៉ុន្តែ​ការ​ថើប​ខ្លះ​ពុំ​បាន​ធ្វើ​ឱ្យ​ដៃគូ​របស់​ខ្លួន​ទទួលបាន​សេចក្តីសុខ ទេ ។ 

១-​ថើប​ត្រចៀក​៖ ការ​ថើប​ទងត្រចៀក​ប្រហែល​ជា​លោកអ្នក​មិនសូវ​បាន​ចាប់អារម្មណ៍ ប៉ុន្មាន​ទេ ប៉ុន្តែ​ការ​ថើប​ទងត្រចៀក គឺ​អាច​ជួយ​ឱ្យ​ដៃគូ​របស់​យើង​ត្រេកត្រអាល​ខ្លាំង ហើយ​វា​ក៏​ជា​អន្ទាក់​ល្បួង​ចិត្ត​ដៃគូ​របស់​យើង​ផង​ដែរ ។ ដើម្បី​អនុវត្ត​ឱ្យមាន​ប្រសិទ្ធភាព​គឺ​បុរស​គប្បី​ទាញ​ដៃគូ​ផ្តេក​មកលើ ដើមទ្រូង​របស់ខ្លួន ហើយ​ចាប់ផ្តើម​ថើប​ថ្នមៗ ហើយ​ជួនកាល​យើង​អាច​ខាំ​ញេញ​តិចៗ​ដើម្បី​បន្ថែម​រសជាតិ​របស់​វា ។ 

២-​ថើប​បែប​មេ​អំបៅ​៖ គឺជា​ការ​ថើប​បែប​សាមញ្ញ តែ​មាន​លក្ខណៈ​ផ្អែម​ល្អែម​។ ដើម្បី​ថើប​បែប​មេអំបៅ​នេះ​គឺ​យើង​ត្រូវ​ឱន​មុខ​រកគ្នា​ឱ្យ​បាន​ជិត​បំផុត ដើម្បី​ឱ្យ​រោមភ្នែក​របស់​យើង​ប៉ះគ្នា​ប្រិច​ចុះ​ប្រិច​ឡើង របៀប​ដូច​មេអំបៅ​បក់​ស្លាប ។ 

៣-​ថើប​បែប​ទេព​ធីតា​៖ ស្ត្រី​ភាគច្រើន​ចូលចិត្ត​ការ​ថើប​បែប​នេះ​ខ្លាំងណាស់ ពីព្រោះ​វា​គឺជា​ការ​ថើប​ដែល​ផ្តល់​នូវ​ការយកចិត្តទុកដាក់ និង​ក្តីស្រឡាញ់​ច្រើន​ដល់​ដៃគូ ។ ត្រង់​ចំណុច​នេះ​យើង​ត្រូវ​យក​បបូរមាត់​របស់​យើង​ថើប​ស្រាលៗ​ត្រង់​រង្វង់ ស្មា​ទាំងសងខាង​របស់​នាង ។ 

៤-​ការ​ថើប​ច្រមុះ ៖ គឺ​ការ​ថើប​ដោយ​ប្រើ​ច្រមុះ​ត្រដុស​គ្នា​ស្រាលៗ​រហូត​ដល់​ដៃគូ​របស់​អ្នកមាន​អារម្មណ៍​សប្បាយរីករាយ ។ 

៥-​ការ​ថើប​ថ្ងាស ៖ តាម​ការសង្កេត​ការ​ថើប​ថ្ងាស​ជារឿយៗ​តែងតែ​កើតឡើង​ចំពោះ​ម្តាយ និង​កូន ឬ​មិត្តភក្តិ ក៏​ប៉ុន្តែ​នៅពេល​ដៃគូ​របស់​យើង​ខឹង គឺ​ការ​ថើប​ថ្ងាស​អាចជួយ​កាត់បន្ថយ​កំហឹង​របស់​ដៃគូ​យើង​បាន​មួយកម្រិត​ដែរ ។ 

៦-​ការ​ថើប​បបូរមាត់ ៖ ការ​ថើប​បបូរមាត់​គឺ​ជួយ​បន្ថែម​អា​ម្មរណ៍​ភ្លឺ​ថ្លា និង​រំភើប ។ ចំពោះ​ការ​ថើប​បបូរមាត់​នេះ​គឺ​យើង​ត្រូវ​ថើប​ជញ្ជក់​បបូរមាត់​ផ្នែក ខាងក្រោម​ថ្នមៗ​ឱ្យបាន​កាន់តែ​យូរ​កាន់តែ​ល្អ ។ 

៧-​ការ​ថើប​ជញ្ជក់មាត់ ៖ ការ​ថើប​ប្រភេទ​នេះ​មិនសូវ​បាន​យកមក​អនុវត្ត​ប៉ុន្មាន​ទេ ពីព្រោះ​វា​ធ្វើឱ្យ​ភាគី​ទាំងសងខាង​ថប់ដង្ហើម​នៅ​ពេល​ដាក់​មាត់​ក្នុង​មាត់ គ្នា​ដោយ​រោលរាល​យ៉ាងយូរ ។​

៨-​ថើប​ថ្ពាល់​៖ នេះ​គឺជា​ការ​ថើប​ដែល​មនុស្ស​ទូទៅ​ដឹង​គ្រប់ៗ​គ្នា ។ ការ​ថើប​បែបនេះ​គឺ​មិន​ត្រឹមតែ​មាន​លក្ខណៈ​មនោសញ្ចេតនា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​គឺជា​មធ្យោបាយ​មួយ​សម្រាប់​ស្វាគមន៍​គ្នា​ផងដែរ ជាពិសេស​សម្រាប់​ពួក​អឺរ៉ុប​។ ដើម្បី​ឱ្យ​មាន​លក្ខណៈ​បែប​មនោសញ្ចេតនា​ផ្អែមល្លែម​ចំពោះកា​រថើប​ថ្ពាល់ លោកអ្នក​ត្រូវ​យក​ដៃ​ដាក់​នៅ​លើ​ស្មា​របស់​ដៃគូ​ស្រាលៗ ហើយ​បន្ទាប់មក​យក​ច្រមុះ​របស់​អ្នក​ថើប​ទៅលើ​ថ្ពាល់​ទាំង​សងខាង​ដោយ​ថ្នមៗ ៕

អត្ថប្រយោជន៍​របស់​ដំឡូងជ្វា​ចំពោះ​សុខភាព​


មិន​ខុស​ពី​ប្រភេទ​ផ្លែឈើ និង បន្លែ​ដទៃទៀត ដំឡូងជា្វ​គឺ​ពិតជា​មាន​អត្ថប្រយោជ​ន៍​ជា​ច្រើន ចំពោះ​សុខភាព​របស់​យើង​រាល់គ្នា​។ ខាងក្រោម​នេះ គឺជា​គុណសម្បត្តិ​ដែល​អ្នក​នឹង​ទទួលបាន នៅពេល​ដែល​អ្នក បាន​ទទួលទាន​ដំឡូងជ្វា​ជាប្រចាំ​៖
១.​វា​មាន​ផ្ទុក​នូវ​ជាតិ​ស​សៃ​ដ៏​ច្រើន​លើសលុប​
​ដំឡូងជ្វា គឺ​មាន​ផ្ទុក​នូវ​ជាតិ​ស​សៃ​ស្ទើរតែ ២​ដង​ច្រើនជាង ប្រភេទ​ដំឡូង​ផ្សេងៗ​ទៀត​។ ក្នុង​ដំឡូងជា្វ​មួយ ផ្លែ​គឺមាន​ស្តុក​នូវ ជាតិ​ស​សៃប្រមាណ​ជា ៧​ក្រាម ដែល​វា​នឹង​បង្កើតបាន​ជា​ជាតិ​ម្ស៉ៅ​ដ៏​ល្អ បន្ថែម​ទៅលើ អាហារ​រាល់​ប្រភេទ​។ កម្រិត​ស្តុក​ទុក​ដ៏​ខ្ពស់​នៃ​ជាតិ​ស​សៃនេះ បាន​ផ្តល់​អោយ​វា​នូវ គុណភាព​នៃ​ការដុត រំលាយ​ដ៏​យឺត ក្នុង​រាងកាយ ដែល​វា មានន័យ​ថា ថាមពល​កាឡូរី​នឹង​ត្រូវ​បាន​ប្រើប្រាស់​យ៉ាង​យឺតៗ និង មាន​ប្រសិទ្ធិភាព ជាង​ពពួក​អាហារ​កាបូ​អ៊ី​ដ្រាត ដែល​មាន​ជាតិ​ស​សៃ​ទាប​។​
២. ជួយ​ធ្វើអោយ​បេះដូង​មាន​សុខភាព​ល្អ​
​ដំឡូងជ្វា គឺ​មាន​ផ្ទុក​នូវ​វីតាមីន B6 ក្នុង​កម្រិត​ដ៏​ខ្ពស់​។ វីតាមីន​នេះ គឺ​មាន​សារៈសំខាន់ ក្នុងការ​បំបែក នូវ​សារធាតុ​ម្យ៉ាង ដែល​ត្រូវបាន​គេ​ហៅថា homocysteine ដែល​ធ្វើអោយ​ស​សៃ​អាទែ និង ស​សៃ​ឈាម​ឡើងរឹង​ក្រិន​។ វីតាមីន B6 នេះ ក៏​បាន​ជួយ​រក្សា​អោយ ផ្លូវ​នៃ​លំហូរ​ឈាម​ដែល​សំខាន់ៗ មាន​ភាពបត់បែន និង មាន​សុខភាព​ល្អ ដែល​វា​នឹង​ជួយ​ធ្វើអោយ​ចរន្តឈាម​ធ្វើដំណើរ​បាន​យ៉ាង​ល្អ នៅក្នុង​សិរី​រាង្គ និង រាងកាយ​របស់​យើង​។​
​បន្ថែម​ពី​នេះ​ទៅទៀត ដំឡូងជ្វា មាន​ផ្ទុក​ផងដែរ​នូវ កម្រិត​ដ៏​ខ្ពស់​នៃ​ប៉ូ​តា​ស្យូម​។ វា​មាន​តួនាទី​យ៉ាង​សំខាន់ ក្នុង​ការជួយ​បន្ទាប​សម្ពាធ​ឈាម ដោយ​ជួយ​គ្រប់គ្រង​នូវ​ជាតិ​សូ​ដ្យូ​ម​ដែល​លើស នៅក្នុង​រាងកាយ និង​លៃ​តម្រូវ​តុល្យភាព​នៃ​សារធាតុ​រាវ នៅក្នុង​រាងកាយ​អោយ​មាន​លំនឹង​ល្អ​។ វា​ក៏​ជា​ប្រភេទ​អេឡិចត្រូ​លីត្រដ៏ សំខាន់ ដែល​ជួយ​ក្នុងកា​រលៃ​តម្រូវ​នូវ ចង្វាក់បេះដូង​ពី​ធម្មជាតិ និង ជួយ​រក្សា​មុខងារ​ជា​ប្រក្រតី​របស់ ខួរក្បាល និង ប្រព័ន្ធ​ប្រសាទ​កណ្តាល​ផងដែរ​។​
៣. វា​សម្បូរ​ទៅ​ដោយ​សារជាតិ​បេតា​ការ៉ូ​តែន ( Beta-carotene) 
​បេតា​ការ៉ូ​តែន ឬ ត្រូវបាន​គេ​ហៅ​ម្យ៉ាងទៀត​ថា វីតាមីន A គឺជា​ប្រភេទ​សារធាតុ​ប្រឆាំងនឹង​ប្រតិកម្ម​អុកស៊ីត​ដ៏​សំខាន់​មួយ​។ ដំឡូងជ្វា​ក្នុង​ទំហំ​ដ៏​សមល្មម​មួយ អាច​ផ្តល់អោយ​រាងកាយ​អ្នក​នូវ កម្រិត​នៃ​វីតាមីន A ដែល​ត្រូវបាន​ណែនាំ សម្រាប់​ការ​ទទួលទាន​ជា​ប្រចាំ​ថ្ងៃ​។ វីតាមីន​មួយ​នេះ គឺ​មាន​អត្ថប្រយោជន៍ នៅ​ក្នុង​ការ​បង្ការ​នូវ ប្រភេទ​នៃ​ជំងឺមហារីក​ផ្សេងៗ​ជាច្រើន ដោយសារ​តែ​វា គឺជា​សមាសធាតុ​ប្រឆាំងនឹង​ប្រតិកម្ម អុកស៊ីត​ដ៏​មាន​សក្តានុពល​ខ្លាំងជាងគេ​មួយ ។​
​សារធាតុបេ​តា​ការ៉ូ​តែន ក៏​ជួយ​នៅ​ខាងក្នុង​រាងកាយ​របស់​អ្នក​បាន​ផង​ដែរ ដោយ​វា​ជួយ​ការពារ​ស្បែក របស់​ពី​ការបំផ្លាញ​របស់​ពន្លឺព្រះអាទិត្យ ដោយ​ការជួយ​ទប់ស្កាត់ និង ព្យាបាល​នូវ​កោសិកា​ដែល​បាន​ប្រឈម​ខ្លាំង​ទៅនឹង កាំរស្មី​យូ​វី​។ វា​ក៏​ជា​សារធាតុ​បំប៉ន​ដ៏​ល្អប្រសើរ ចំពោះ​សុខភាព​ភ្នែក​របស់​អ្នក ព្រមទាំង​មាន​ទំនាក់ទំនង​ផងដែរ ក្នុង​ការជួយ​បង្ការ​នូវ​ការបាត់បង់​នូវ​សម្តត្ថភាព​នៃ​ការមើលឃើញ និង ជំងឺភ្នែកឡើងបាយ​។​
៤.​ជា​ប្រភព​ដ៏​ល្អ​នៃ សារធាតុ​ម៉ង់​ហ្គា​ណែ​ស​
​ម៉ង​ហ្គា​ណែ​ស គឺជា​សារធាតុ​រ៉ែ​ម្យ៉ាង ដែល​មាន​អត្ថប្រយោជន៍​ដ៏​អស្ចារ្យ​មួយចំនួន ចំពោះ​សុខភាព​។ វា​គឺជា​សមាសធាតុ​ស្នូល នៅ​ក្នុង​កត្តា​មេ​តា​ប៉ូលីស​នៃ កាបូ​អ៊ី​ដ្រាត ដែល​ជួយ​ទ្រទ្រង់​នូវ​កម្រិត​ជាតិ​ស្ករ ក្នុង​ឈាម​អោយមាន​ស្ថេរភាព​ល្អ​។
​វា​ក៏​ជា​កត្តា​មួយ​នៅ ក្នុង​អង់ស៊ីម ដែល​មាន​តួនាទី​យ៉ាងសំខាន់ ក្នុង​ការបង្កើត​នូវ​ថាមពល ក៏ដូចជា​ជួយ​អោយ មានការ​ប្រើ​នូវ​សមាសធាតុ​ប្រឆាំងនឹង​ប្រតិកម្ម​អុកស៊ីត អោយមាន​ប្រសិទ្ធិភាព​ល្អ​បាន​ផង​ដែរ​។ ដំឡូងជ្វា​នេះ ត្រូវបាន​គេ​ប្រើ​សម្រាប់​ជួយ ព្យាបាល​ដល់​ជំងឺ​ខ្វះ​ឈាម និង រោគសញ្ញា​ផ្សេងៗ​ជាច្រើន​ទៀត​នៃ​វដ្ត​រដូវ​ចំពោះ​ស្ត្រី ។​
៥. សម្បូរ​ទៅដោយ​វីតាមីន C និង E 
​វា​មិន​ត្រឹមតែ​មាន​គុណសម្បត្តិ ក្នុងការ​ស្តុក​ទុក​នូវ​សារធាតុបេ​តា​ការ៉ូតែ​ន​នោះទេ ដំឡូងជ្វា​ក៏​សម្បូរ​ផងដែរ​នូវ វីតាមីន C និង E ។ ពួកវា គឺជា​វីតាមីន​ប្រឆាំង​នឹង​ប្រតិកម្ម​អុកស៊ីត​បាន​យ៉ាង​ល្អ ហើយ​មាន​តួនាទី​យ៉ាង​សំខាន់ ក្នុងការ​ការបង្ការ​នូវ​ជំងឺ​ផ្សេងៗ​ដទៃទៀត ។​
​វីតាមីន​ទាំងពីរ​នេះ ក៏​មាន​តួនាទី​យ៉ាង​ធំ ចំពោះ​សុខភាព​ជា​ទូទៅ និង សម្រស់​នៃ​ស្បែក និង​សសៃស​ក់ ដែល​ធ្វើអោយ​វា​ក្លាយជា ថ្នាំ​គ្រាប់​វីតាមីន​បំប៉ន​ដ៏​ល្បីល្បាញ​មួយ​។ ការរួម​បញ្ចូល​គ្នា​រវាង​សារធាតុបេ​តា​ការ៉ូ​តែន និង វីតាមីន C និង E បានធ្វើអោយ​ដំឡូងជ្វា ក្លាយ​ជា​អាហារ​ដ៏​ល្អ​មួយ សម្រាប់​បង្កើន​នូវ សម្រស់​របស់​អ្នក ដែល​សារធាតុ​បំប៉ន​ទាំងនេះ នឹង​ជួយ​ដល់​ធ្វើ​អោយ​ស្បែក​របស់​អ្នក​ស​ថ្លា និង សសៃស​ក់​មាន​ទម្ងន់​ភ្លឺរលោង​ជាប់​ជាប្រចាំ​បាន ៕