រុក្ខជាតិប្រទាលកន្ទុយក្រពើ មានអានុភាពលើការ ថែរក្សានិងព្យាបាល។ វាមានលក់នៅក្នុង ទម្រង់ជាជែលឬទឹក ហើយនៅពេលដែលលាប ទៅលើសក់របស់អ្នក វាដើរតួជាអ្នកសម្អាតធម្មជាតិ សារធាតុបន្ទន់ សារធាតុជំនួយ និងជម្រុញការផលិតអង់ស៊ីម នៅលើស្បែកក្បាល ដើម្បីជំនួយដល់ការ លូតលាស់នៃសក់។ ផលិផលប្រទាលកន្ទុយក្រពើ សម្រាប់សក់មិនថ្លៃពេកនោះទេ ហើយងាយស្រួលប្រើ។
ជាពិសេស អ្នកក៏អាចប្រើប្រទាលកន្ទុយក្រពើ ស្រស់ដែលទើបនឹងកាត់ ចេញពីដើមដែល អ្នកដាំវា។ ប្រទាលកន្ទុយក្រពើស្រស់ រឹតតែមានតម្លៃថោកជាង និងមានប្រសិទ្ធភាព ជាងផលិតផលដែលលក់ នៅលើទីផ្សារ។
អ្វីដែលអ្នកត្រូវការ
• ជែល ឬទឹកប្រទាលកន្ទុយក្រពើ
• ក្រាស់សិតសក់
• ជក់
• កន្សែងសូត្ររុំក
• អ្នកជំនាញស្បែក
• ជែល ឬទឹកប្រទាលកន្ទុយក្រពើ
• ក្រាស់សិតសក់
• ជក់
• កន្សែងសូត្ររុំក
• អ្នកជំនាញស្បែក
វិធីណែនាំ៖
១. ពិភាក្សាជាមួយនឹង អ្នកជំនាញស្បែកមុន ពេលចាប់ផ្តើមប្រើប្រទាល កន្ទុយក្រពើដើម្បី សុំការណែនាំពីរបៀបប្រើប្រាស់ ឬការដាក់កំហិតលើ ការប្រើប្រាស់។ ប្រាប់អ្នកជំនាញ ពីគោលបំណងរបស់អ្នក និងគម្រោងប្រើប្រទាលកន្ទុយប្រពើ ហើយសុំការណែនាំពីគាត់។
១. ពិភាក្សាជាមួយនឹង អ្នកជំនាញស្បែកមុន ពេលចាប់ផ្តើមប្រើប្រទាល កន្ទុយក្រពើដើម្បី សុំការណែនាំពីរបៀបប្រើប្រាស់ ឬការដាក់កំហិតលើ ការប្រើប្រាស់។ ប្រាប់អ្នកជំនាញ ពីគោលបំណងរបស់អ្នក និងគម្រោងប្រើប្រទាលកន្ទុយប្រពើ ហើយសុំការណែនាំពីគាត់។
២. លាងសម្អាតសក់របស់អ្នក ឱ្យស្អាតហើយជូតឱ្យស្ងួត ដោយប្រើកន្សែង។ សិតសក់របស់អ្នក ពីក្នុងចេញមកក្រៅ ហើយបែងចែកសក់ របស់អ្នកជាពីរផ្នែក។
៣. ប្រើជែលឬទឹកប្រទាលកន្ទុយក្រពើ លាបឱ្យជោគសក់ របស់អ្នកតាំងពីគល់ រហូតដល់ចុង រួមទាំងស្បែកក្បាលផងដែរ។ ទុកឱ្យសក់ស្ងួត តាមសម្រួលបន្ទាប់មក យកកន្សែង មករុំសក់របស់អ្នកហើយគេង។ ប្រសិនបើអ្នកមិនចង់គេង ទាំងមានប្រទាលកន្ទុយក្រពើ នៅជាប់សក់របស់ អ្នកទេនោះ អ្នកអាចលាងវាចេញ ក្រោយពេលលាបបាន ១ម៉ោង។ អ្នកត្រូវដឹងថាការលាងចេញនេះ នឹងមិនផ្តល់ផលប្រយោជន៍ បន្ថែមនៃការទុកសក់ផ្អាប់ មួយយប់នេះទេ។
៤. ប្រសិនបើអ្នកសម្រេចចិត្ត ថាទុកសក់របស់អ្នកផ្អាប់មួយយប់ ពេលអ្នកក្រោកពីគេង អ្នកត្រូវលាងសម្អាតសក់ ជាមួយនឹងទឹកក្តៅ បន្ទាប់មកអ្នកអាចធ្វើ ម៉ូតសក់បានដូចធម្មតា។ ការរក្សាសក់ទុកផ្អាប់មួយយប់នេះ នឹងជួយបន្ថែមពន្លឺ និងភាពរលាស់ដល់សក់របស់អ្នក។ អ្នកអាចអនុវត្តរៀងរាល់ សប្តាហ៍តាមដែលអ្នកចង់៕
No comments:
Post a Comment